មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសឲ្យគាត់នូវអនាគតមួយក្នុងនាមជាម្ចាស់សិទ្ធិយីហោ McDonald ។
យោងតាមបងស្រីរបស់ស្ថាបនិក Facebook អ្នកនាង Randi Zuckerberg បាននិយាយប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្ម និងដំណើរការវា »។
ជាការពិតណាស់សម្រាប់ Mark បានជ្រើសរើសយកបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយបន្ទាប់មកក៏បោះបង់ចោលការសិក្សា។ នៅពេលដែល Mark បានចាប់ផ្ដើមជិវិតនៅមហាវិទ្យាល័យក្នុងឆ្នាំ ២០០២ គ្មាននរណាម្នាក់អាចដឹងមុនថាពេលវេលារបស់គាត់នៅ Harvard នឹងធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីរាប់ពាន់លានដុល្លារនោះទេ។ តាមពិតទៅ Mark Zuckerberg បានជ្រើសរើសយក Big Macs ច្រើនជាងការរៀនសូត្រ ដែលធ្វើឲ្យគាត់អាចរកលុយបានយ៉ាងងាយស្រួល ដោយរស់នៅតាមស្តង់ដារសដូចមហាសេដ្ឋីជាច្រើនផងដែរ។
បើយោងតាមរបាយការណ៍ឆ្នាំ ២០១៦ ពី CNBC និង Franchise Business Review ប្រាក់ចំណេញជាមធ្យមនៃយីហោម្ហូបអាហារ និងភេសជ្ជៈមានចំនួន ៩០,៣៨៨ ដុល្លារក្នុងមួយឆ្នាំ ដូច្នេះវាមិនមែនជារឿងចម្លែកទេសម្រាប់ម្ចាស់អាជីវកម្ម McDonald ក្នុងការទទួលបានចំណាត់ថ្នាក់ទី៦ នេះបើយោងតាមរបាយការណ៍របស់ Bloomberg កាលពីឆ្នាំ ២០១៥ ។ យ៉ាងណាមិញបច្ចុប្បន្ន Mark Zuckerberg មានទ្រព្យសម្បត្តិសរុបចំនួន ៦៦.៦ ពាន់លានដុល្លារនេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលបានបង្ហាញថា Mark អាចរកចំណូលបានជាង ៤.៧ ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់តាំងពីលោកឈប់រៀននៅឆ្នាំ ២០០៤ ៕



អត្ថបទ៖ លីនី


