ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៥ រួមមានប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ាក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ នេះបើយោងតាមក្រុមប្រឹក្សាវាយនភ័ណ្ឌនិងសម្លៀកបំពាក់ជាតិចិន (CNTAC) ។ ទន្ទឹមនឹងនេះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងដើម្បីពង្រឹងអន្តរកម្មពាណិជ្ជកម្ម និងការវិនិយោគ និងធ្វើឲ្យប្រសើរឡើងនូវយន្តការ កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យស៊ីជម្រៅក្នុងការធ្វើសមាហរណកម្មនៃខ្សែសង្វាក់ឧស្សាហកម្មរួមទាំងសម្លៀកបំពាក់ ប្រភេទអំបោះ និងឧបករណ៍វាយនភ័ណ្ឌ។
ជាមួយគ្នានេះដែរចាប់តាំងពីការចាប់ផ្តើមនៃយន្តការកិច្ចសហប្រតិបត្តិការ Lancang-Mekong ការនាំចេញ និងការនាំចូលវាយនភ័ណ្ឌ និងសម្លៀកបំពាក់រវាងប្រទេសចិន និងប្រទេសតាមដងទន្លេមេគង្គទាំង ៥ បានកើនឡើងជាលំដាប់ជាមួយនឹងទំហំវិនិយោគ។ ដោយជាក់ស្ដែងកាលពីឆ្នាំមុនការនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់របស់ប្រទេសចិនជាមួយប្រទេសទាំង ៥ នេះបានឈានដល់ចំនួន ២៩.៧៩ ពាន់លានដុល្លារដែលស្មើនឹង ៩.៦% នៃពាណិជ្ជកម្មសរុបរបស់ចិននៅក្នុងវិស័យនេះ។ យ៉ាងណាមិញកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គត្រូវបានគេបង្ហាញថា នឹងធ្វើពិពិធកម្មកាន់តែច្រើននាពេលអនាគតដោយរាប់បញ្ចូលទាំងនៅក្នុងតំបន់លំដាប់ខ្ពស់ផងដែរ៕
អត្ថបទ៖ លីនី


