ទីក្រុងបាងកកឈរនៅលំដាប់ទី១ រយៈពេល ៤ ឆ្នាំជាប់គ្នាៗ ជាប្រទេសដែលមានភ្ញៀវទេសចរអន្តរជាតិស្នាក់នៅលើសពីមួយយប់ច្រើនជាងគេនៅលើពិភពលោក
សេដ្ឋកិច្ច October 22, 2019 Chan Sreyny

ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតារាង Mastercard Global Destination Cities Index (GDCI) ដែលមានភ្ញៀវទេចរអន្តរជាតិដែលមកកំសាន្ត និងស្នាក់លើសពីមួយយប់ ក្នុងរយៈពេល ៤ឆ្នាំ ជាប់ៗគ្នា និងជាលើកទី៦ នៅក្នុងទសវត្សកន្លងមកនេះ។ ប្រទេសថៃជាប្រទេសតែមួយគត់ដែលត្រូវបានជាប់ចំណាត់ថ្នាក់នៅក្នុង GDCI នៅឆ្នាំនេះដែលមានទីក្រុងចំនួន ៣ នៅក្នុងចំណោមទីក្រុងលំដាប់កំពូលទាំង ២០ លើពិភពលោកសម្រាប់ភ្ញៀវទេសចរដែលស្នាក់នរយៈពេលលើសពីមួយយប់ (ទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ា) និងទីក្រុងចំនួនពីរនៅក្នុងលំដាប់កំពូលទាំង ១០ មានដូចជា ទីក្រុងបាងកក និង ភូកេត។

ជាមួយគ្នានេះដែរ GDCI 2019 បានចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន ២០០ ដោយផ្អែកលើការវិភាគតាមរយៈ Mastercard លើបរិមាណភ្ញៀវទេសចរ និងការចំណាយនៅក្នុងឆ្នាំ ២០១៨ ។ ដោយអ្នកទេសចដែលមកស្នាក់នៅលើសពីមួយយប់បានចំនាយប្រាក់ជាង ២០ ពាន់លានដុល្លារនៅទីក្រុងបាងកក​ ពោលគឺកើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះនៅទីក្រុងភូកេតអ្នកទេសចរបានចំណាយច្រើនជាង ១២ ពាន់លានដុល្លារ ពោលគឺកើនឡើង ៩% ធៀបនឹងឆ្នាំចាស់ ហើយទីក្រុងហាតយ៉ៃដែលមានកំណើនជាង ១៩% បានកើនឡើងខ្ពស់បំផុតដោយភ្ញៀវទេសចរភាគច្រើនមកពីប្រទេសម៉ាឡេស៊ី។

បន្ថែមពីនេះទៅទៀតប្រទេសចិន គឺជាទីផ្សារដើមធំជាងគេរបស់ប្រទេសថៃនៅក្នុងគោលដៅទេសចរណ៍ល្បីៗជាច្រើន ជាពិសេសកោះនានាបានឃើញកំណើនភ្ញៀវមកពីអឺរ៉ុប និងជប៉ុន។ ខណៈដែលភ្ញៀវទេសចរមកពីប្រទេសអាល្លឺម៉ង់បានកើនឡើងនៅក្នុងតំបន់កោះល្បីៗមួយចំនួនដូចជា កោះផាងង៉ា (២៥.១%) កោះសាមុយ (១៧.១%) កោះតាវ (១១.៤%) និងកោះឆាង (១១.៣%) ។ ដោយឡែកភ្ញៀវទេសចរជប៉ុនមានចំនួន ២៥.៥% នៅអយុធ្យាដែលជារដ្ឋធានីបុរាណរបស់ប្រទេសនេះមានការកើនឡើង ១.៧% បើធៀបនឹងឆ្នាំ ២០១៧ ។

គួរបញ្ជាក់ផងដែរថាការសិក្សានេះក៏បានគូសបញ្ជាក់ពីទិសដៅដែលកំពុងលេចធ្លោជាច្រើនរួមមានកោះ ផាងង៉ា ដែលបានចូលរួមក្នុងលំដាប់កំពូលទាំង ១០០ សម្រាប់អាស៊ីប៉ាស៊ីហ្វិកទទួលបានចំណាត់ថ្នាក់ទី ៩៦ ដែលបានវ៉ាដាច់កោះជាច្រើនដូចជាកោះឆាងជាប់ចំណាត់ថ្នាក់ទី១៣៩ កោះតៅ ទី១៣០ កោះបូរ៉ាខាយនៅហ្វីលីពីន ទី១២៩ និងកោះឡុំបូនៅឥណ្ឌូណេស៊ី ទី១១០៕

អត្ថបទ៖លីនី