អវកាសយានិកអាមេរិក Neil Armstrong ក្លាយជាមនុស្ស​ដំបូងគេដែលបានឈានជើងចូលឋានព្រះច័ន្ទ​ មិនមែនចង់ទទួលបានភាពល្បីល្បាញ តែដោយសារត្រូវធ្វើជាគំរូ និងមានទំនួលខុសត្រូវក្នុងនាមជាមេបញ្ជាការ
បុគ្គលជោគជ័យ October 21, 2019 Chan Sreyny

នៅក្នុងឆ្នាំ ២០១៩ នេះជាខួបលើកទី ៥០ នៃការចុះចត Apollo 11 នៅឋានព្រះច័ន្ទដោយអវកាសយានិកអាមេរិក Neil Armstrong បានក្លាយជាមនុស្ស​ដំបូងគេដែលបានឈានជើងចូលឋានព្រះច័ន្ទ​ បន្ទាប់មក Buzz Aldrin ជាអ្នកទី២ ដែលបានចូលទៅដូចគ្នាបន្ទាប់ពី ២០ នាទីក្រោយ។ លោក Neil Armstrong ជាមេបញ្ជាការ Apollo 11 ហើយ Buzz Aldrin ជាអ្នកបើកបរ និងចុះចតយានតូច​ និង Michael Collins ស្ថិតនៅពីក្រោយយានជាអ្នកបញ្ជាយាន។

នៅពេលនិយាយរឿងនេះមនុស្សភាគច្រើនសន្មត់ថាអង្គការ NASA តែងតែមានផែនការឲ្យលោក Neil Armstrong ជាមនុស្សដំបូងគេដែលឈានជើងចូលឋានព្រះច័ន្ទដោយសារភាពចាស់ជរារបស់គាត់។ ប៉ុន្តែនៅក្នុងកម្មវិធី Reddit AMA ដែលបង្កើតឡើងដើម្បីប្រារព្ធខួបលើកទី ៤៥ នៃបេសកកម្មជាប្រវត្តិសាស្រ្ត លោក Aldrin បានពណ៌នាពីលក្ខណៈពិសេសនៃការសម្រេចចិត្តរបស់អង្គការណាសាដើម្បីឲ្យ Armstrong ដើរលើព្រះច័ន្ទមុនគេ។

ជាទូទៅមនុស្សដែលត្រូវចុះទៅឋានព្រះច័ន្ទមុនគេ គឺជាមនុស្សដែលមានអាយុតិចជាងគេ ខណៈដែលមនុស្សចាស់ជាងគេត្រូវអង្គុយនៅក្នុងយាន ដើម្បីរក្សាសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពប្រសើរឡើងមួយ ដើម្បីចាត់វិធានការនៅក្នុងពេលមានអាសន្ន។ ជាមួយគ្នានេះ Aldrin បានសរសេរថា ” នៅក្នុងបេសកកម្មមុនៗ សមាជិកនាវិកដែលត្រូវដើរលើលំហអាកាសនោះ តែងតែជាមនុស្សដែលមានឋានៈទាប​ មិនមែនជាមេបញ្ជាការអវកាសដែលនឹងនៅខាងក្នុងនោះទេ “។ ប៉ុន្តែមនុស្សមួយចំនួនបានបង្ហាញអារម្មណ៍ថា អ្នកដែលចេញដើរលើលំហរមុនគេគួរតែជាមេបញ្ជាការដើម្បីធ្វើជានិមិត្តរូប និងមានទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ។

ដូច្នេះលោក Neil Armstrong បានឈានជើងឡើងទៅលើផ្ទៃព្រះច័ន្ទមុនគេ និងបន្សល់នូវជំហ៊ានតូចមួយ ដែលទទួលបានភាពល្បីល្បាញនៅសព្វថ្ងៃនេះ។ យ៉ាងណាមិញយោងតាមគណនីប្រវត្តិសាស្រ្តដដែល Armstrong បាននិយាយថាគាត់មិនដែលមានបំណង ឬ មានគំនិតថាចង់ក្លាយជាបុរសទីមួយ ដែលបានដើរនៅលើឋានព្រះច័ន្ទនោះទេ៕

អត្ថបទ៖លីនី