ជប៉ុនចាយ​លុយខ្ទង់ ៥០ លានដុល្លារ ដើម្បីវិនិយោគក្នុងប្រទេសនៅតំបន់ទន្លេមេគង្គ
សេដ្ឋកិច្ច October 19, 2019 Chan Sreyny

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life Insurance ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានផ្ដល់ថវិកា ៥.៤ ពាន់លានយ៉េន (៥០ លានដុល្លារ) ទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មេគង្គរួមមាន ប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ការវិនិយោគត្រូវបានធ្វើឡើងតាមរយៈការទិញមូលបត្របំណុលអភិវឌ្ឍន៍តំបន់មេគង្គប្រកបដោយទំនួលខុសត្រូវក្នុងសង្គមដែលចេញដោយធនាគារនីហរ័ណអាហរ័ណឥណ្ឌា (Exim Bank) នៅថ្ងៃទី ១៧ ខែតុលា។ មូលបត្របំណុលរយៈពេល ៣ ឆ្នាំមានប័ណ្ណទូទាត់ថេរចំនួន ២.៣៨៥% ក្នុងមួយឆ្នាំ។

ថវិកាដែលត្រូវបានប្រមូលតាមរយៈមូលបត្របំណុលនឹងត្រូវបានបម្រុងទុកសម្រាប់សាងសង់រោងចក្រវារីអគ្គិសនីនៅប្រទេសវៀតណាម ប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីនៅប្រទេសកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមគម្រោងផ្សេងទៀត។ ដោយក្រុមហ៊ុនបានបង្ហាញថាការវិនិយោគនឹងនាំមកនូវប្រាក់ចំណេញដល់ក្រុមហ៊ុន និងគាំទ្រដល់ទីផ្សារដែលកំពុងរីកចម្រើន។ បន្ថែមពីនេះក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងវិស័យធានារ៉ាប់រងនៅប្រទេសវៀតណាម ថៃ និងកម្ពុជា ខណៈពេលដែលកំពុងពង្រីកសកម្មភាពរបស់ខ្លួនក្នុងនាមជាអង្គការផ្តល់មូលនិធិមូលធនសម្រាប់តំបន់នេះផងដែរ៕

អត្ថបទ៖ លីនី