អារ៉ាប់រួម៖ ទីក្រុងឌូបៃបង្ហាញការជឿជាក់យ៉ាងមុតមាំថាកន្លែងតាំងពិព័រណ៍ថ្មីដែលកំពុងសាងសង់នៅលើវាលខ្សាច់សម្រាប់ឆ្នាំ ២០២០ នឹងទាក់ទាញភ្ញៀវទេសចរ ២៥ លាននាក់ដែលជាកត្តាមួយលើកទឹកចិត្តដល់អាជីវកម្ម និងជំរុញការអភិវឌ្ឍបន្ថែម។ ការតាំងពិព័រណ៍នេះ អាចនិយាយបានថាជាពិព័រណ៍ពិភពលោកត្រូវបានរៀបចំឡើងដោយរដ្ឋ ដែលមានអាគារខ្ពស់ជាងគេលើពិភពលោក មានអាកាសយានដ្ឋានដែលធំទូលាយសម្រាប់ការធ្វើដំណើរអន្តរជាតិ មានបន្ទប់ជិះស្គីទឹកកកដ៏ធំបំផុត និងកន្លែងអច្ឆរិយៈទំនើបៗជាច្រើនទៀត។
ជាមួយគ្នានេះនៅផ្នែកកណ្ដាលនៃកន្លែងតាំងពិព័រណឆ្នាំ ២០២០ មានសំណង់អាគារ Al Wasl Dome ដែលមានកំពស់ ៦៥ ម៉ែត្រ ដែលការរចនាផ្នែកខាងក្រៅនៃជញ្ជាំងអាគារសម្រាប់ចាក់បញ្ជាំងវិដេអូបានគ្រប់ទីកន្លែង។ ចំណែកឯដំបូលត្រូវបានគ្របដណ្ដប់ដោយផ្ទាំងសូឡា និងព័ទ្ធជុំវិញដោយដើមឈើដែលអាចបង្កើតថាមពលដូចទៅនឹងដំបូលដែរ។ ចំពោះការសាងសង់ទីតាំងសម្រាប់ពិព័រណ៍ដ៏អស្ចារ្យនេះត្រូវបានគេប៉ាន់ស្មានថាបានចំណាយថវិកាប្រមាណ ៧ ពាន់លានដុល្លារ និងចំនាយកំលាំងពលកម្ម ១៤០ លាននាក់។
យ៉ាងណាមិញប្រធានក្រុមប្រឹក្សាភិបាលនៃពិព័រណ៍ពិព័រណ៍ឆ្នាំ ២០២០ និងជាប្រធានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Tarek Oliveira Shayya បានមានប្រសាសន៍ថា យើងកំពុងសាងសង់ទីក្រុងថ្មីមួយ យើងមិនមែនសាងសង់ទីកន្លែងតាំងពិព័រណ៍នោះទេ។ យើងកំពុងសាងសង់ទីក្រុងដែលនឹងក្លាយជាទីក្រុងឆ្លាតជាងគេបំផុតលើពិភពលោក។ ជាក់ស្ដែងទីក្រុងឌូបៃនឹងបញ្ចូលទីក្រុងថ្មីទៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកដុះដាលរបស់ខ្លួន បន្ទាប់ពីពិព័រណ៍រយៈពេល ៦ ខែត្រូវបានបញ្ចប់នៅថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២១។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការត្រៀមរៀបចំសម្រាប់ពិព័រណ៍ឆ្នាំ ២០២០ កើតឡើងនៅពេលទីផ្សារអចលនៈទ្រព្យនៅឌូបៃបានបង្ហាញនូវសញ្ញានៃការធ្លាក់ចុះនៅពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ គួរបញ្ចាក់ផងដែរថាពិព័រណ៍របស់ពិភពលោកមួនេះនឹងរួមបញ្ចូលនូវភាពអស្ចារ្យផ្នែកវិស្វកម្មដ៏អស្ចារ្យដូចជា Eiffel Tower នៅទីក្រុងប៉ារីសកាលពីពិព័រណ៍ឆ្នាំ ១៨៨៩ ផងដែរ៕




អត្ថបទ៖ លីនី


