ហ្វីលីពីននឹងកាត់បន្ថយការនាំចូលអង្ករនៅឆ្នាំក្រោយ ខណៈពេលដែលការផ្គត់ផ្គង់លើស​តម្រូវការ និងផលិតកម្មក្នុងស្រុកមានការកើនឡើង
សេដ្ឋកិច្ច October 18, 2019 Chan Sreyny

ហ្វីលីពីន៖ បន្ទាប់ពីកត់សម្គាល់ឃើញថាការនាំចូលអង្ករមានការកើនឡើងខ្ពស់បំផុតនៅឆ្នាំនេះ ប្រទេសហ្វីលីពីននឹងកាត់បន្ថយការនាំចូលអង្ករពីទីផ្សារបរទេសនៅឆ្នាំក្រោយ ខណៈពេលដែលការផ្គត់ផ្គង់លើស​តម្រូវការ និងផលិតកម្មក្នុងស្រុកមានការកើនឡើង។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្ម និងកសិកម្មបរទេស (USDA-FAS) ហ្វីលីពីនរំពឹងថានឹងនាំចូលអង្ករត្រឹមតែ​ ២.៤ លានតោនប៉ុណ្ណោះ គឺទាបជាង ២៣% ក្នុងឆ្នាំនេះដែលមានចំនួន ៣.១ លានតោន។

ការព្យាករណ៍នេះត្រូវបានកំណត់យកខណៈពេលដែលផលិតកម្មក្នុងស្រុកត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ៣% ស្មើនឹងចំនួន ១២ លានតោន និងផលិតកម្មស្រូវសរុបនឹងកើនឡើងដល់ ១៩ លានតោនស្មើនឹង ២%។ ជាមួយគ្នានេះកសិករហ្វីលីពីននឹងបន្តដាំស្រូវ បើទោះបីជាមានតម្លៃទាប ហើយការផលិតអង្ករបែបទំនើបនឹងមានសមត្ថភាពគ្រប់គ្រាន់នៅឆ្នាំ​ក្រោយ។ យ៉ាងណាមិញទោះបីជាផ្ទៃដីត្រូវបានកាត់បន្ថយក៏ដោយ ក៏ទិន្នផលស្រូវនៅឆ្នាំក្រោយនឹងកើនឡើងដោយសារតែអាកាសធាតុអំណោយផល បើប្រៀបធៀបនឹងឆ្នាំនេះ។ បន្ថែមពីនេះដោយសារតែស្បៀងដែលស្តុកទុកមានគ្រប់គ្រាន់ ការនាំចូលអង្ករត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំ ២០២០ ដោយចន្លោះពេលពីខែមិនា ដល់ខែសីហា ហ្វីលីពីនបាននាំចូលអង្ករចំនួន ១.៣ លានតោនពីទីផ្សារបរទេស៕

អត្ថបទ៖ លីនី​