យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលាបានបង្ហាញថាការនាំចេញរបស់សិង្ហបុរីបានធ្លាក់ចុះ ៧ខែជាប់ៗគ្នាបូករួមទាំងខែកញ្ញា ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការធ្លាក់ចុះនៃការដឹកជញ្ជូនអេឡិចត្រូនិច។ ជាមួយគ្នានេះការនាំចេញនៅក្នុងខែកញ្ញាបានធ្លាក់ចុះ ៨.១% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីការធ្លាក់ចុះ ៩% កាលពីខែសីហា។
ផ្អែកលើការកែតម្រូវតាមរដូវកាលការនាំចេញបានធ្លាក់ចុះ ៣.៣% ក្នុងខែកញ្ញាបើធៀបនឹងខែសីហាកើនឡើង ៦.៧%។ ការនាំចេញអេឡិចត្រូនិកបានធ្លាក់ចុះ ២៤.៨% កាលពីខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលខែសីហាការធ្លាក់ចុះរហូតដល់ ២៥.៩%។ ការនាំចេញឱសថ បានធ្លាក់ចុះ ២៦.៧% គីមីឥន្ធនៈ ធ្លាក់ចុះ ១០.៦% និងគ្រឿងអលង្ការ ធ្លាក់ចុះ ៥២% ដែលធ្វើឲ្យពាណិជ្ជកម្មសរុបបានធ្លាក់ចុះ ៤.៩% ក្នុងមួយឆ្នាំនៅក្នុងខែកញ្ញាបន្ទាប់ពីការធ្លាក់ចុះ ៨.៦% នៅក្នុងខែសីហា។ ជារួមការនាំចេញរបស់សិង្ហបុរីទៅកាន់ទីផ្សារធំៗ ភាគច្រើនបានធ្លាក់ចុះក្នុខែកញ្ញា ដោយការនាំចេញទៅកាន់សហគមន៍អឺរ៉ុបបានធ្លាក់ចុះ ១៧.៣% សហរដ្ឋអាមេរិក ១០.៩% និងជប៉ុន ១៩.២%៕
អត្ថបទ៖ លីនី


