សហភាពអឺរ៉ុបត្រៀមបើកកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញជាមួយប្រទេសថៃ
សេដ្ឋកិច្ច October 17, 2019 Chan Sreyny

សហភាពអឺរ៉ុបបានប្រកាសពីផែនការរបស់ខ្លួនកាលពីថ្ងៃទី ១៥ ខែតុលា​ ក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសថៃ បន្ទាប់ពីបានផ្អាកចាប់តាំងពីឆ្នាំ​ ២០១៤។ ជាមួយគ្នានេះដែរសហភាពអឺរ៉ុបបានខិតខំប្រឹងប្រែងត្រៀមលក្ខណៈដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ (PCA) ឆ្ពោះទៅរកទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយកាន់តែជិតស្និទ្ធជាមួយប្រទេសថៃ និងបន្តការចរចាពាណិជ្ជកម្មជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ។

យ៉ាងណាមិញយោងតាមគណៈកម្មការអឺរ៉ុបពាណិជ្ជកម្មទ្វេភាគីរវាងសហភាពអឺរ៉ុប និងថៃបានឈានដល់ជិត ៣៨ ពាន់លានអឺរ៉ូ ( ៤២ ពាន់លានដុល្លារ ) កាលពីឆ្នាំមុន។ ខណៈដែលសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតទីបីរបស់ប្រទេសថៃ ដោយទំនិញ និងសេវាកម្មរបស់ថៃមានតម្លៃ ២២.៩ ពាន់លានអឺរ៉ូដែលត្រូវបានលក់ទៅក្នុងប្លុក ហើយភាគច្រើនជាគ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូន៕

អត្ថបទ៖ លីនី