ត្រឹមរយៈពេល ៩ខែ នៃឆ្នាំ ២០១៩ វិស័យសំណង់កម្ពុជាទាក់ទាញការវិនិយោគសរុប ៦.៤៩ ពាន់លានដុល្លារ និងផ្ដល់ការងារដល់ប្រជាពលរដ្ឋជាង ១៥ ម៉ឺនកន្លែង
សេដ្ឋកិច្ច October 17, 2019 Chan Sreyny

យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បាននិយាយថាវិស័យសំណង់នៅកម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ៦.៤៩ ពាន់លានដុល្លារក្នុងរយៈពេល​ ៩ ខែឆ្នាំ ២០១៩ ពោលគឺកើនឡើង ៣៤.៧% ពី ៤.៨២​ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរចាប់ពីខែមករាដល់ខែកញ្ញា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ៣,៤៣៣ គម្រោងដែលកើនឡើង ៣៥% ពីចំនួន ២,៥៤១ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញវិនិយោគកំពូលៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ប្រទេសកម្ពុជាគឺ ប្រទេសចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន design និងសំណង់ជាង ១០០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដោយបង្កើតការងារប្រហែល ១៥០,០០០ កន្លែងដល់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ លីនី