ថៃ៖ ក្រសួងទេសចរណ៍នឹងដាក់ចេញនូវវិធានការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកចំនួន ២ គឺយុទ្ធនាការទេសចរណ៍ទូទាំងប្រទេស ១០០ បាត និង ការបញ្ចុះតម្លៃដែលមិនធ្លាប់មានសម្រាប់ថ្ងៃធម្មតា នេះបើយោងតាមការអះអាងរបស់ទេសាភិបាលអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ។ ការដាក់ចេញនូវវិធានការទាំងនេះនឹងផ្តល់នូវការជំរុញសេដ្ឋកិច្ចជាបន្ត បន្ទាប់ពីទទួលបានជោគជ័យនៃយុទ្ធនាការ Chim Shop Chai ដោយរកចំណូលបានពី ១០ ទៅ ២០% ក្នុងពេលឃោសនា។
ជាមួយគ្នានេះដែរយុទ្ធនាការ ១០០ បាតនឹងផ្ដល់ជូននៅលើផលិតផល និងសេវាកម្មប្រហែល ៤០,០០០ ប្រភេទ ក្នុងតម្លៃ ១០០ បាតប៉ុណ្ណោះ ដោយការចុះឈ្មោះនឹងត្រូវបើកដំណើរការនៅថ្ងៃទី ១១-១២ ខែធ្នូឆ្នាំ ២០១៩ សម្រាប់មនុស្សរហូតដល់ ១០,០០០ នាក់ក្នុងមួយថ្ងៃនៅលើគេហទំព័ររបស់ក្រសួងទេសចរណ៍ (TAT) ដោយចាប់ផ្ដើមនៅរៀងរាល់ពាក់កណ្ដាលយប់។ ដោយឡែកសម្រាប់យុទ្ធការបញ្ចុះតម្លៃនៅថ្ងៃធម្មតានឹងធ្វើឡើងពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិការហុតដល់ថ្ងៃទី០៣ ខែធ្នូ ដោយការបញ្ចុះតម្លៃរហូតដល់ ៧០% លើផលិតផលទេសចរណ៍ ដែលបានកំណត់ទុក។ ទន្ទឹមនឹងនេះក្រសួងទេសចរណ៍នឹងបើកការលក់តាមអ៉ីនធឺណេតដែលផ្ដល់ការបញ្ចុះតម្លៃដូចគ្នា ហើយរាល់ការទិញដែលត្រឹមត្រូវតាមរយៈកម្មវិធីកញ្ចប់ថវិការបស់រដ្ឋាភិបាលក៏ទទួលបានការបន្ថែមពន្ធ ១៥% ក្នុងការទូរទាត់ប្រាក់ត្រលប់មកវិញផងដែរ៕


អត្ថបទ៖ លីនី


