ថៃក្លាយជាប្រទេសដែលមានអត្រាអ្នកស្លាប់នៅតាមដងផ្លូវខ្ពស់ជាងគេលំដាប់ទី៥ លើពិភពលោក ដោយក្នុងខែតុលាអ្នកស្លាប់មាន ៥៥៤ នាក់ និង ១១,៤៦២ ក្នុងឆ្នាំនេះ
សេដ្ឋកិច្ច October 16, 2019 Chan Sreyny

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Daily News បានឲ្យដឹងថាអ្នកស្លាប់ដោយសារគ្រោះថ្នាក់នៅនឹងកន្លែងនៅតាមដងផ្លូវក្នុងខែតុលានេះបានកើនឡើងដល់ចំនួន ៥៥៤ នាក់ និង កើនដល់ចំនួន ១១,៤៦២ ក្នុងឆ្នាំនេះ ដែលធ្វើឲ្យប្រទេសថៃត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានអត្រាអ្នកស្លាប់នៅតាមដងផ្លវខ្ពស់ជាងគេលំដាប់ទី ៥ នៅលើពិភពលោក។

ដោយឡែកចំនួនដែលបានរាយការណ៍ គឺមានតែអ្នកដែលស្លាប់នៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ សម្រាប់អ្នកដែលស្លាប់នៅតាមមន្ទីរពេទ្យ និងតាមតំបន់មិនត្រូវបានរាប់បញ្ចូលនោះទេ ដោយតួលេខនឹងកើនឡើងខ្ពស់នៅពេលដែលពួកគេរាយការណ៍ពីស្ថិតិរបស់ខ្លួននៃចំនួនមនុស្សដែលជួបគ្រោះថ្នាក់ហើយស្លាប់។ យ៉ាងណាមិញចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់កាន់តែច្រើនធ្វើឲ្យប្រទេសថៃមានការព្រួយបារម្ភចំពោះការជះឥទ្ធិពលដល់សេដ្ខកិច្ចយ៉ាងខ្លាំង ដោយក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៣ អ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់បានជួបបញ្ហាហិរញ្ញវត្ថុដែលមានតម្លៃជាង ៥៤៥ លានបាតជារៀងរាល់ឆ្នាំ ក្នុងនោះមានចំនួន ៦% នៃផលិតផលក្នុងស្រុកសរុប៕

អត្ថបទ៖ លីនី