ការលក់ម៉ូតូរបស់វៀតណាមធ្លាក់ចុះ ៣ ត្រីមាសជាប់គ្នា ដោយសារការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសនៅក្នុងទីក្រុងធំៗ
សេដ្ឋកិច្ច October 14, 2019 Chan Sreyny

យោងតាមសមាគមផលិតម៉ូតូវៀតណាម (VAMM) បានឲ្យដឹងថា​ការលក់ម៉ូតូរបស់វៀតណាមបានធ្លាក់ចុះក្នុងរយៈពេល ៣ ត្រីមាសជាប់ៗគ្នាដោយធ្លាក់ចុះ ៣.៨% ស្មើនឹងចំនួន ៨៣១,៥០០ គ្រឿងនៅត្រីមាសទី ៣ នេះ ហើយកាលពីត្រីមាសទី ១ បានធ្លាក់ចុះ ៩៥% និងធ្លាក់ចុះ ៤.៣៩% កាលពីត្រីមាសទី ២ ។ ការធ្លាក់ចុះនេះសុទ្ធសឹងតែជាយានយន្តម៉ាកល្បីៗ ទាំង ៥ ដែលមានចំណែកទីផ្សារ ៩៥% ផងដែរ។

ជាក់ស្ដែងក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ការលក់បានត្រឹមតែ ២.៣៣ លានគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៥% ដោយសារតែការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសជាពិសេសនៅក្នុងទីក្រុងធំៗ ដែលធ្វើឲ្យប្រជាជនកាត់បន្ថយការទិញម៉ូតូ។ យ៉ាងណាមិញកាលពីឆ្នាំមុនការលក់ម៉ូតូជិត ៣.៤ លានគ្រឿងបានធ្វើឲ្យប្រទេសវៀតណាម​ក្លាយជាទីផ្សារម៉ូតូធំជាងគេទី៤ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន និងឥណ្ឌូនេស៉ី៕

អត្ថបទ៖ លីនី