លោក Mark Cuban ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និងជាអ្នកវិនិយោគលើទូរទស្សន៍ ABC កម្មវិធី “Shark Tank” បានបង្ហាញកំហុសដ៏ធំបំផុត ដែលសហគ្រិនមួយចំនួនបានធ្វើនៅពេលចាប់ផ្ដើមអាជីវកម្ម។ នៅក្នុងកម្មវិធីលើទូរទស្សន៍ Seacrest គាត់បាននិយាយថា៖ « ខ្ញុំគិតថាកំហុសធំបំផុតដែលមនុស្សធ្វើ គឺនៅពេលពួកគេមានគំនិត និងគោលដៅចាប់ផ្តើមអាជីវកម្ម ដែលពួកគេគិតថាពួកគេត្រូវការការបណ្ដាក់ទុនពីអ្នកដទៃ ឬ មិត្តភក្កិ ព្រោះប្រាក់នោះមិនមែនជាសមិទ្ធិផលទេ នោះគឺជាកាតព្វកិច្ច ព្រោះធ្វើបែបនេះអ្នកត្រូវរាយការណ៍ទៅអ្នកណាម្នាក់ដែលអ្នកបានបណ្ដាក់ទុនជាមួយ »។
បន្ថែមពីនេះទៅទៀតមហាសេដ្ឋីរូបនេះបន្តថា៖ « សហគ្រិនដែលពឹងផ្អែកលើថវិកាខាងក្រៅ ត្រូវធ្វើយ៉ាងណាដើម្បីទាញយកការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់ពួកគេដែលអាចមានគំនិតផ្សេងពីរបៀបធ្វើឲ្យអាជីវកម្មរីកចម្រើន។ ដូច្នេះប្រសិនបើអ្នកអាចចាប់ផ្ដើមដោយខ្លួនឯង អ្នកមានសេរីភាពក្នុងការធ្វើវាដោយខ្លួនឯង ដោយមិនចាំបាច់ខ្វែងគំនិតជាមួយអ្នកដទៃ »។
យ៉ាងណាមិញអ្នកជំនួញ និងសហគ្រិនជាច្រើនតែងតែជជែកវែកញែកពីគុណសម្បត្តិ និងគុណវិបតិ្តនៃការពឹងផ្អែកលើការថវិកាខាងក្រៅដើម្បីចាប់ផ្ដើម ធៀបនឹងការចំណាយប្រាក់ដោយខ្លួនឯងដើម្បីចាប់ផ្ដើម ។ ដោយជាធម្មតាការសន្សំប្រាក់ផ្ទាល់ខ្លួនក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីអាចមានកំណើនលូតលាស់យឺត ជាជាងការបណ្ដាក់ទុនពីខាងក្រៅក៏ពិតមែន តែវារឹងមាំជាង និងអាចដំណើរការយ៉ាងរលូនក្នុងរយៈពេលវែង៕
អត្ថបទ៖ លីនី


