យោងតាមប្រធាន និងនាយកប្រតិបត្តិនៃព្រលានយន្តហោះអន្តរជាតិដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta No.4 នឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២១ ដោយចំនាយពេលសាងសង់រយៈពេល ៣ ឆ្នាំតាមសំណើររបស់ប្រធានាធិបតី Joko Widodo ។ ជាមួយគ្នានេះដែរគម្រោងនេះនឹងស្ថិតនៅផ្ទៃដី ១៣០ ហិកតាដែលចំណាយទឹកប្រាក់ក្នុងការវិនិយោគសរុបចំនួន ៧៧៧ លានដុល្លារ។
ទន្ទឹមនឹងនេះអាកាសយានដ្ឋានអន្តរជាតិថ្មីនេះមានសមត្ថភាពដឹកដំណើរប្រមាណ ៤៤ លានក្នុងមួយឆ្នាំ ដោយការស្ថាបនាស្ថានីយទី ៤ នឹងធ្វើទៅតាមគំនិតប្រកបដោយបច្ចេកវិទ្យាខ្ពស់ដូចជា ការផ្លាស់ប្ដូរឆ្លាតវៃ , បរិយាកាសល្អ និង ប្រព័ន្ធសន្តិសុខឆ្លាតវៃ ជាមួយបញ្ជរត្រួតពិនិត្យកន្លែងដាក់ឥវ៉ាន់ដោយស្វ័យប្រវត្តិ កន្លែងទម្លាក់ឥវ៉ាន់ដោយស្វ័យប្រវត្តិ និងម៉ាស៊ីនស្កេនកាំរស្មីអ៉ិច។
យ៉ាងណាមិញការសាងសង់ព្រលានថ្មីនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងនៃអ្នកដំណើរអន្តរជាតិ ដោយកាលពីឆ្នាំមុនអាកាសយានដ្ឋានបានបម្រើអ្នកដំណើរចំនួន ៦៧ លាននាក់ពោល គឺកើនឡើងពី ៤៦ លាននាក់ក្នុងឆ្នាំ ២០១៧។ ហើយបច្ចុប្បន្ននេះអកាសយានដ្ឋានបម្រើអ្នកដំណើរចំនួន ២០០,០០០ នាក់ជារៀងរាល់ថ្ងៃដោយមានជើងហោះហើរជាង ១០០០ ជើង៕
អត្ថបទ៖ លីនី


