នៅពេលនិយាយដល់ក្តីសុបិន្តសម្រាប់មនុស្សភាគច្រើន គឺត្រូវមានអាជីពពិតប្រាកដមួយដែលផ្ដល់ប្រាក់យ៉ាងច្រើន ប៉ុន្តែការពិតការនិយាយវាពិតជាងាយស្រួលជាងការធ្វើ។ យ៉ាងណាមិញលោក Ray Dalio ដែលជាស្ថាបនិកនៃមូលនិធិការពារហានិភ័យធំជាងគេបំផុតនៅលើបំផុត Bridgewater Associates ជឿជាក់ថាក្ដីសុបិន្តនេះអាចសម្រេចបានដរាបណាមនុស្សគ្រប់គ្នាអាចធ្វើជាម្ចាស់ជំនាញពីរគឺការច្នៃប្រឌិត និងភាពបត់បែន។
ជាមួយគ្នានេះគាត់បានសរសេរនៅលើទំព័រ LinkedIn កាលពីថ្ងៃពុធថា “ ដើម្បីមានទាំងប្រាក់ដែលអ្នកត្រូវការ និងការងារដែលអ្នកចង់បានអ្នកត្រូវតែមានភាពច្នៃប្រឌិត និងចេះបត់បែន ” ។ នៅក្នុងប្រយោគនេះគាត់បានពន្យល់ថា៖ « អ្នកគួរតែគិតឲ្យបានម៉ត់ចត់ ចំពោះអ្វីដែលអ្នកចង់ធ្វើ ហើយព្យាយាសម្រេចវា កុំគិតឲ្យតែរួចៗរវាងអ្វីដែលអ្នកស្រាលាញ់ និងចង់ធ្វើ និងអ្វីដែលធ្វើឲ្យអ្នកក្លាយជាអ្នកមាន។ ដូច្នេះត្រូវឆ្លាត និងពូកែសម្របសម្រួល នៅពេលដែលអ្នកកាន់តែឆ្លាត ការសម្រមសម្រួលដែលអ្នកត្រូវធ្វើនឹងកាន់តែតិចជាងមុន »។
ជាក់ស្ដែងគាត់បានលើកឧទាហរណ៍ពីមិត្តរបស់គាត់ដែលចូលចិត្តគូរគំនូរ ប៉ុន្តែបុរសម្នាក់នោះមិនអាចរកប្រាក់បានគ្រប់គ្រាន់ពីការលក់គំនូរដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារនោះទេ។ មិនយូរប៉ុន្មានគាត់បានក្លាយជាវិចិត្រករផ្នែកពាណិជ្ជកម្ម ដែលអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលដែលគាត់បានបង្វែរចំណង់ចំណូលចិត្តរបស់គាត់ទៅជា “អាជីពច្នៃប្រឌិតសិល្បៈ” មិត្តនោះក៏មានសេរីភាពក្នុងការគូរនៅក្នុងពេលទំនេររបស់គាត់ ដូច្នេះអាចធ្វើអ្វីដែលគាត់ស្រលាញ់ ហើយបានទាំងប្រាក់ច្រើនថែមទៀត នវហើយជាការបត់បែន និងការសម្របសម្រួល៕

អត្ថបទ៖ លីនី


