ធនាគារ ABA បរិច្ចាគទឹកប្រាក់ ៣០០,០០០​ ដុល្លារ​ ដល់មូលនិធិគន្ធ​បុប្ផា​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​គាំពារ​ និង​ព្យាបាល​កុមារ
សេដ្ឋកិច្ច October 12, 2019 Chan Sreyny

ធនាគារ​ ABA​ ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈាន​មុនគេ​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ បាន​នាំ​យក​ថវិកា​ចំនួន​ ៣០០,០០០​ ដុល្លារ​ ដើម្បី​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​។​ ថវិកា​នេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ការ​ថែទាំ​សុខភាព​កុមារ​ ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​ប្រាំ​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​។​

នៅ​ក្នុងអំឡុងពេល​ប្រគល់​ថវិកា​ជូន​លោក​ជំទាវ​ ងួ​ន​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​នៅ​ធនាគារ​ ABA​ សូម​គាំទ្រ​រាជរដ្ឋាភិបាល​យ៉ាង​ពេញទំហឹង​ ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​គាំពារ​និង​ព្យាបាល​កុមារ​ ដែល​ជា​អនាគត​នៃ​ប្រទេស​ជាតិ​ និង​ជា​សសរស្ដម្ភ​សម្រាប់​វឌ្ឍនភាព​ និង​វិបុលភាព​សង្គម​។​”

គួរបញ្ជាក់ផងដែរថា​ក្នុងឆ្នាំ២០១៨ ធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា មួយនេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១.៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦.២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ មានការកកើនឡើង ដល់ទៅ ៥៥% ដោយបច្ចប្បន្ន មាន៦៨សាខាហើយនៅទូទាំងប្រទេស៕