គ្រោះថ្នាក់មួយបានកើតឡើងទៅស្រ្តីល្អឥតខ្ចោះ បុរសល្អឥតខ្ចោះ និងសាន់តាក្លូស ក្នុងចំណោមពួកគេទាំងបី ស្រ្តីល្អឥតខ្ចោះបានរួចផុតជីវិតពីគ្រោះថ្នាក់ដោយសារមូលហេតុមួយនេះ ​
គំនិតអប់រំ October 11, 2019 Chan Sreyny

សំណើច៖ នៅពេលមួយបុរសដ៏ល្អឥតខ្ចោះ និងស្ត្រីល្អឥតខ្ចោះបានជួបគ្នា។ បន្ទាប់ពីការណាត់ជួប និងដើរលេងជាគូដ៏ល្អឥតខ្ចោះពួកគេបានបង្កើតអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ ជាការពិតណាស់ជីវិតរបស់ពួកគេជាមួយគ្នាគឺល្អឥតខ្ចោះ។ នៅថ្ងៃមួយនៅក្នុងរដូវធ្លាក់ព្រិល មានព្យុះព្រិលដ៏ខ្លាំងមួយ គូស្វាមីភរិយាដ៏ល្អឥតខ្ចោះមួយគូនេះកំពុងបើកបររថយន្តដ៏ល្អឥតខ្ចោះរបស់ពួកគេនៅតាមផ្លូវដែលមានខ្យល់បក់ នៅតាមផ្លូវធ្វើដំណើរពួកគេទាំងពីរបានឃើញនរណាម្នាក់នៅក្បែរផ្លូវដែលកំពុងមានបញ្ហា។ ក្នុងនាមជាគូដ៏ល្អឥតខ្ចោះពួកគេបានឈប់ឡានដើម្បីជួយ។

ការពិតនៅទីនោះមានសាន់តាក្លូសឈរជាមួយប្រដាប់ប្រដាក្មេងលេងយ៉ាងច្រើន។ ដោយមិនចង់ធ្វើឲ្យក្មេងៗខកចិត្តនៅមុនថ្ងៃបុណ្យណូអែលគូស្វាមីភរិយាដ៏ល្អឥតខ្ចោះ បានយល់ព្រមឲ្យសានតា ធ្វើដំណើរជាមួយពួកគេដោយដឹកប្រដាប់ប្រដាក្មេងលេងរបស់គាត់ពេញឡាន បន្ទាប់មកពួកគេបានធ្វើដំណើរដើម្បីចែកចាយកាដូសម្រាប់ក្មេងៗ។ ប៉ុន្តែជាអកុសលស្ថានភាពបើកបរកាន់តែយ៉ាប់យ៉ឺន គូស្វាមីភរិយាដ៏ល្អឥតខ្ចោះ និងសាន់តាក្លូសជួបគ្រោះថ្នាក់ ហើយនៅក្នុងចំណោមពួកគេទាំងបីនាក់គឺមានតែម្នាក់ប៉ុណ្ណោះដែលរួចផុតពីគ្រោះថ្នាក់។

សំណួរ៖ តើនរណាជាអ្នកនៅរស់រានមានជីវិត?

ចម្លើយ: ស្ត្រីល្អឥតខ្ចោះបានរស់រានមានជីវិត។ នាងគឺជាមនុស្សតែម្នាក់គត់ដែលមានជីវិតពិតប្រាកដតាំងពីដំបូង ព្រោះមនុស្សគ្រប់គ្នាដឹងហើយថាមិនមានសាន់តាក្លូស ហើយក៏មិនមានបុរសល្អឥតខ្ចោះនោះទេនៅលើលោកនេះ។

(ប្រសិនបើអ្នកជានារីឈប់អាននៅត្រឹមនេះ … ព្រោះនេះជាចុងបញ្ចប់នៃការរឿង)

(ប៉ុន្តែបើអ្នកជាបុរសសូមបន្តអាន)

ដូច្នេះប្រសិនបើគ្មានបុរសល្អឥតខ្ចោះ និងគ្មានសាន់តាក្លូសនោះនារីម្នាក់នោះច្បាស់ជាអ្នកបើកបរហើយ។ ដូច្នេះនេះអាចបញ្ជាក់ពីហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

និយាយអញ្ចឹងប្រសិនបើអ្នកជានារីហើយអ្នកនៅតែកំពុងអានបន្ត …នេះបង្ហាញពីចំណុចមួយទៀតគឺ ” ស្រីៗពិតជាហាមមិនស្ដាប់ពិតមែន ” ៕

អត្ថបទ៖ លីនី​