មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បង្ហាញការភ័យខ្លាចបំផុតក្នុងជីវិតរបស់គាត់គឺ នៅពេលដែលខួរក្បាលរបស់គាត់ឈប់ដំណើរការ
បុគ្គលជោគជ័យ October 11, 2019 Chan Sreyny

Bill Gates មហាសេដ្ឋីលំដាប់ពិភពលោកត្រូវបានមនុស្សជាច្រើនស្គាល់តាមរយៈពេលការបង្កើតបច្ចេកវិទ្យា នៅពេលនិយាយពីសហស្ថាបនិក Microsoft មនុស្សជាច្រើនបានចាប់អារម្មណ៍ ក៏ដូចជាស្ញប់ស្ញែងទៅនឹងខួរក្បាលរបស់គាត់ ព្រោះវាមិនត្រឹមតែបានបង្កើតនូវកម្មវិធីកំព្យូទ័រប្លែកៗបំផុតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកផងដែរ។

បន្ថែមពីនេះខួរក្បាលរបស់គាត់បានបញ្ចេញគំនិតដ៏ល្អៗជាច្រើន ដែលទទួលបានអត្ថប្រយោជន៍ច្រើន ហើយប្រើប្រយោជន៍ទាំងនោះដល់សង្គម។ ជាក់ស្ដែងមហាសេដ្ឋីលំដាប់ទី២ រូបនេះមិនត្រឹមជាអ្នកប្ដេជ្ញាចិត្តបរិច្ចាគទ្រព្យ​សម្បត្តិពាក់កណ្ដាលរបស់គាត់ដល់សង្គមប៉ុណ្ណោះទេ តែគាត់បានជម្រុញ និងបំផុសគំនិតមហាសេដ្ឋីរាប់សិបនាក់ទៀតឲ្យធ្វើដូចគាត់។ ដូច្នេះហើយនៅពេលដែលនិយាយពីភាពខ្លាចបំផុតរបស់គាត់គឺ « នៅពេលដែលខួរក្បាលរបស់គាត់មិនដំណើរការ​ » ដោយគាត់បាននិយាយនៅក្នុងវិដេអូឯកសាររបស់គាត់នៅលើ Netflix ថា៖ « ខ្ញុំមិនចង់ឲ្យខួរក្បាលរបស់ខ្ញុំឈប់ដំណើរការនោះទេ»។

ជាការពិតណាស់នៅក្នុងន័យត្រង់គ្មាននរណាម្នាក់ពិតជាចង់ឲ្យខួរក្បាលរបស់ពួកគេឈប់ធ្វើការ ហើយមិនមានលក្ខណៈគ្រប់គ្រាន់នៃភាពជាមនុស្សដូចជា ជម្ងឺវង្វេងវង្វាន់ ដែលអាចនាំឲ្យមានការថយចុះនៃមុខងារខួរក្បាលរបស់មនុស្សណាម្នាក់ឡើយ។ ប៉ុន្តែមានអ្វីដែលកាន់តែស៊ីជម្រៅជាងនេះហើយវាជាអ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ ព្រោះវាជារឿងដែលសហគ្រិនគ្រប់រូបគួរខ្លាច នេះជាអ្វីដែលគាត់ចង់និយាយ៕

អត្ថបទ៖ លីនី