វៀតណាមចាយលុយជាង ១០ លានដុល្លារអាមេរិកក្នុងការនាំចូល ផ្លាស្ទិក និងផលិតផលផ្លាស្ទិកក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះ
សេដ្ឋកិច្ច October 11, 2019 Chan Sreyny

វៀតណាម៖ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះប្រទេសវៀតណាមបានចំណាយថវិកាជិត ៦.៨ ពាន់លានដុល្លារអាមេរិកក្នុងការនាំចូលផ្លាស្ទិកប្រមាណ ៤.៧ លានតោនកើនឡើង ១៦.៣% បើធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនឹងនេះដែរប្រទេសនេះបានចំណាយទឹកប្រាក់ជិត ៤.៥ ពាន់លានដុល្លារអាមេរិកក្នុងការនាំចូលផលិតផលផ្លាស្ទិកកើនឡើង ១០.៧% នេះបើយោងតាមការិយាល័យស្ថិតិទូទៅ។

ជាមួយគ្នានេះអ្នកផ្គត់ផ្គង់ផ្លាស្ទិក និងផលិតផលផ្លាស្ទិកធំជាងគេរបស់វៀតណាមរួមមានប្រទេសចិន កូរ៉េខាងត្បង អារ៉ាប់ប៊ីសាអូឌីត និងថៃក្នុងរយៈពេល ៩ខែនេះ។ ដោយឡែកក្នុងចន្លោះពេលពីខែមករា ដល់ខែកញ្ញា ប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ២.៥ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលផ្លាស្ទិកដោយបានកើនឡើង ១៣.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញកាលពីឆ្នាំ ២០១៨ វៀតណាមបាននាំចូលផ្លាស្ទិកប្រមាណ ៥.៦ កើនឡើង ១១.៩% លានតោនស្មើនឹងទឹកប្រាក់សរុប ៩.១ ពាន់លានដុល្លារអាមេរិកកើនឡើង ២០%។ យោងតាម ​​Mordor Intelligence ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាបានបង្ហាញថាទីផ្សារប្លាស្ទិករបស់ប្រទេសវៀតណាមអាចនឹងមានអត្រាកំណើនប្រចាំឆ្នាំសរុបជាង ៦.៦% នៅក្នុងរយៈពេលពីឆ្នាំ ២០១៨ ទៅ ឆ្នាំ ២០២៣ ។ ស្របពេលដែលប្រទេសវៀតណាមកំពុងប្រឹងប្រែងកាត់បន្ថយកាកសំណល់ផ្លាស្ទិកតាមរយៈយុទ្ធនាការប្រឆាំងការប្រើប្រាស់ផលិតផលផ្លាស្ទិកជាច្រើនពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ លីនី