ក្នុងខែកញ្ញាឆ្នាំ ២០១៩ នេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តចាប់បានរថយន្តដឹកលើសទម្ងន់ ៣៣៨គ្រឿង និងពិន័យទឹកប្រាក់បានជាង ៧រយលានរៀល
សេដ្ឋកិច្ច
October 10, 2019
Chan Sreyny
យោងតាមរបាយការណ៍ដែលចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថាក្នុងខែកញ្ញា ឆ្នាំ ២០១៩ នេះលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់ចំនួន ៣៣៨គ្រឿង និងពិន័យជាទឹកប្រាក់សរុបបានចំនួន ៧២៦,៩៥០,០០០ រៀល។
ជាមួយគ្នានេះក្រសួងបានសង្កេតឃើញថាចំនួនរថយន្តដែលចាប់បានទាំងនេះមានការថយចុះចំនួន ០២ គ្រឿង បើប្រៀបធៀបទៅនឹងខែសីហា ដែលមានចំនួន ៣៤០ គ្រឿង ដោយការហាមឃាត់នេះបានធ្វើឡើងនៅតាមស្ថានីយទាំងក្នុងរាជធានី និងតាមបណ្ដាខេត្ត។ ខណៈដែលស្ថានីយ៍ក្នុងខេត្តពោធិ៍សាត់រថយន្តផ្ទុកលើសទម្ងន់ដែលត្រូវបានហាមឃាត់មានរហូតដល់ ៨៧ គ្រឿង ច្រើនជាងស្ថានីយដទៃទៀត៕





អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


