ប្រទេសជប៉ុននៅតែជាទីផ្សារធំបំផុតសម្រាប់ពលករវៀតណាមនៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ នេះបើយោងតាមនាយកដ្ឋានការងារក្រៅប្រទេសដែលស្ថិតនៅក្រោមក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច (MoLISA) ។ ជាក់ស្ដែងនៅក្នុងខែមករា ដល់ កញ្ញាចំនួនពលករ វៀតណាមសរុបដែលកំពុងធ្វើការនៅក្រៅប្រទេសមានចំនួន ១០៤,៦១៥ នាក់ក្នុងនោះមានពលការីនីចំនួន ៣៥,៨១៥ នាក់ឈានដល់ ៨៧.២% នៃគោលដៅប្រចាំឆ្នាំ។
ជាមួយគ្នានេះជប៉ុនទទួលបានពលករវៀតណាមច្រើនជាងគេដោយមានចំនួន ៥៣,៦១០ នាក់ស្រី ២០,២៥០ នាក់បន្ទាប់មកចិនតៃវ៉ាន់ ៤១,១៧៤ នាក់ សាធារណរដ្ឋកូរ៉េ ៥,៨៩៨ នាក់ ប្រទេសរ៉ូម៉ានី ១,១០៣ អារ៉ាប់ប៊ីសាអូឌីត ៨១៧ នាក់ ម៉ាកាវ ៣២៤ នាក់ និងម៉ាឡេស៊ី ៣០៤ នាក់។ យ៉ាងណាមិញចំពោះកំណើននេះ ព្រោះប្រទេសជប៉ុន គឺជាប្រទេសដែលមានសក្តានុពលបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារប្រាក់ឈ្នួលខ្ពស់ និងមានឱកាសជាច្រើនសម្រាប់កម្មករជំនាញ។
គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ ២០១៨ ពលករវៀតណាមជិត ៧ ម៉ឺននាក់បានទៅធ្វើការនៅប្រទេសជប៉ុន។ ហើយពេលបច្ចុប្បន្ននេះជិត ២០ ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេសអាស៊ីបូព៌ា ខណៈដែលប្រទេសជប៉ុនត្រូវការពលករបរទេសជាង ៣៤៥,០០០ នាក់ក្នុងវិស័យផ្សេងៗដូចជាការមើលថែទាំមនុស្សចាស់ ការទទួលភ្ញៀវនៅសណ្ឋាគារ អគ្គិសនី ការជួសជុលនិងថែទាំយានយន្ត ការដឹកជញ្ចូនអាកាសចរណ៍ ភោជនីយដ្ឋាន សំណង់កប៉ាល់ និងកសិកម្មជាដើម៕




អត្ថបទ៖ លីនី


