ថៃហាមឃាត់កសិករក្នុងការប្រើប្រាស់សារធាតុគីមីចំនួន ៣ មុខ នៅក្នុងវិស័យកសិកម្ម ដើម្បីរក្សាគុណភាពផលិតផល
សេដ្ឋកិច្ច October 9, 2019 Chan Sreyny

ប្រទេសថៃនឹងហាមឃាត់ការប្រើប្រាស់សារធាតុគីមីពុលចំនួន ៣ នៅក្នុងកសិដ្ឋានដែលនឹងចាប់ផ្តើមនៅខែធ្នូឆ្នាំនេះ ដោយអ្នកតំណាងរដ្ឋាភិបាល កសិករ និងអ្នកប្រើប្រាស់បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីហាមប្រាមការប្រើប្រាស់សារធាតុគីមី paraquat, glyphosate និង chlorpyrifos ចាប់ពីថ្ងៃទី១ ខែធ្នូតទៅ នេះបើយោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសថៃ។

បន្ថែមពីនេះចាប់ពីថ្ងៃនោះតទៅការលក់ ការនាំចូល ឬ ការផលិតសារធាតុទាំងនេះនឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ ដោយថ្មីៗនេះលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យបង្កើតការប្រជុំដោយមានការចូលរួមពីក្រុមការងារជាមួយសមាជិកមកពីរដ្ឋាភិបាល និងវិស័យឯកជនក៏ដូចជាកសិករ និងអ្នកប្រើប្រាស់ដើម្បីចែករំលែកអំពីផលប៉ះពាល់នៃសារធាតុគីមីទាំងបីនេះនាពេលអនាគត។ ប៉ុន្តែទោះយ៉ាងណាតំណាងមកពីអាជីវកម្មគីមីកសិកម្មមិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ៕

អត្ថបទ៖ លីនី