ក្រុមហ៊ុន Hitachi Elevator Cambodia Co មានបំណងលក់ជណ្ដើរយន្តឲ្យបាន ១៥០ គ្រឿងនៅក្នុងឆ្នាំ ២០២០ ដោយទទួលបានប្រាក់ចំណូល ៦ លានដុល្លារអាមេរិកនៅពេលដែលអាគារខ្ពស់ៗ រីកដុះដាលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ គឺជាបណ្ដាក់ទុនរួមគ្នារបស់ក្រមហ៊ុន Hitachi ប្រទេសជប៉ុន (៤៧%) ក្រុមហ៊ុន Siam-Hitachi Elevator Co របស់ប្រទសថៃ (៣០%) និងក្រុមហ៊ុន CMED Group Co របស់ប្រទេសកម្ពុជា (២៣%)។
ជាមួយគ្នានេះក្រុមហ៊ុន Hitachi Elevator Cambodia Co ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ ដោយបានចុះបញ្ជីដើមទុនចំនួន ១.២ លានដុល្លារដើម្បីផ្គត់ផ្គង់ និងថែទាំជណ្តើរយន្តទាំងពីរប្រភេទគឺជណ្ដើរប្រអប់ និងជណ្ដើរថ្មើរជើង។ លើសពីនេះស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសលើវិស័យសំណង់ដែលបានកើនឡើង ៦% ទៅ ៧% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ទីផ្សាររកំពុងត្រូវការជណ្តើរយន្តកើនឡើងប្រហែល ៥០០ គ្រឿងក្នុងមួយឆ្នាំ ហើយក្រុមហ៊ុន Hitachi បានឃើញឱកាសអាជីវកម្មដើម្បីផ្តល់សេវាកម្មសម្រាប់ម្ចាស់អចលនៈទ្រព្យ។ ដោយតម្លៃជាមធ្យមនៅកម្ពុជាចាប់ពី ៤ ម៉ឺនដុល្លារក្នុងមួយគ្រឿងអាស្រ័យលើគុណភាព និងល្បឿនជណ្តើរយន្តទាំងពីរប្រភេទ។
បន្ថែមពីនេះទៅទៀតមានកន្លែងជាច្រើនសម្រាប់ក្រុមហ៊ុន Hitachi ដែលនឹងរីកចម្រើននៅក្នុងទីផ្សារពីអគារជាច្រើនប្រភេទដូចជា ការិយាល័យ ខុនដូលំដាប់ខ្ពស់ និងហាងលក់ទំនិញជាដើម។ ដោយនាពេលបច្ចុប្បន្នគម្រោងលំនៅដ្ឋានមានចំនួន ៥០% នៃការលក់របស់ក្រុមហ៊ុន Hitachi នៅក្នុងប្រទេសកម្ពុជា ក្នុងនោះសម្រាប់កាស៊ីណូមានចំនួន ៣០% ហើយសណ្ឋាគារ និងរមណីយដ្ឋានមានចំនួន ២០% ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនរំពឹងថានៅឆ្នាំ ២០២១ ចំណែកទីផ្សារនឹងមាន ២៥% សម្រាប់ជណ្តើរយន្តនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែល ក្រុមហ៊ុនទើបតែលក់បាន ៥០ គ្រឿងក្នុងឆ្នាំ ២០១៧ និង ១០០ គ្រឿងនៅឆ្នាំ ២០១៨ ៕


អត្ថបទ៖ លីនី


