មហាសេដ្ឋី Ray Dalio ចែករំលែកស្មារតីដែលគាត់ប្រើដើម្បីសំរេចគោលដៅប្រកបដោយមហិច្ឆតា
បុគ្គលជោគជ័យ October 8, 2019 Chan Sreyny

នៅពេលនិយាយអំពីការរស់នៅលើមាគា៌ជីវិតដ៏អស្ចារ្យ និងការឈានទៅរកគោលដៅដ៏ធំមួយដែលមនុស្សមួយចំនួនគិតថាមិនអាចទៅរួច ត្រូវការឲ្យមានផ្នត់គំនិតដែលផ្ដោតលើលទ្ធភាពគឺភាពចាំបាច់។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកកាច់ចង្កូតច្រើនពេកទៅក្នុងក្ដីសុបិន្ត ជាមួយនឹងគោលដៅរបស់អ្នក អ្នកនឹងវង្វេងស្មារតីទៅដំណាក់កាលនៃភាពវង្វេងស្មារតី ដែលគោលដៅមានតែនៅក្នុងពពកប៉ុណ្ណោះ។ ដូច្នេះប្រសិនបើចង់ចង់រក្សាក្ដីស្រម៉ៃនៅក្នុងគោលជំហរជាក់លាក់មួយ តើអ្នកត្រូវធ្វើដូចម្ដេច?

បើតាមបទពិសោធរបស់មហាសេដ្ឋី Ray Dalio បានអះអាងថាប្រសិនបើយើងចង់សម្រេចគោលដៅប្រកបដោយមហិច្ឆតា យើងត្រូវធ្វើជាមនុស្សស្រេកឃ្លាន និងចង់បានដ៏ហួសហេតុម្នាក់។ ជាមួយគ្នានេះលោកបានពន្យល់ថា៖ « ខ្ញុំជឿជាក់ទៅលើក្ដីសុបិន្តដែលកើតមានឡើង ចំពោះខ្ញុំគ្មានអ្វីដែលប្រសើរជាងការជឿជាក់បែបនេះនោះទេ។ ការស្វែងរកក្ដីសុបិន្ត គឺជាអ្វីដែលផ្តល់ឲ្យជីវិតនូវរសជាតិរបស់វា សម្រាប់ខ្ញុំអ្នកដែលបង្កើតរបស់អស្ចារ្យ ឬ សុបិន្តអសកម្ម គឺពួកគេមានមូលដ្ឋានគ្រឹះទាំងស្រុងនៅក្នុងភាពជាក់ស្តែង។ ភាពហួសហេតុ នឹងជួយអ្នកជ្រើសរើសក្តីសុបិន្តរបស់អ្នកដោយឈ្លាសវៃហើយបន្ទាប់មកសំរេចបានតាមគោលដៅ »។

បន្ថែមពីនេះវិនិយោគិនល្បីល្បាញរូបនេះបានបន្តថា៖ « ក្តីសុបិន្ត និងគោលដៅដ៏ខ្ពង់ខ្ពស់របស់យើងអាចទាក់ទាញយើងឲ្យមានឧត្តមគតិទូលំទូលាយមួយដែលការអនុវត្តជាក់ស្តែង គឺជាការគិតពិចារណា។ ដំបូងខ្ញុំគិតថាវាជារឿងអាក្រក់ក្នុងការឱបក្រសោប ខ្ញុំធ្វើជាអ្នកត្រេកត្រអាលហួសហេតុហាក់ដូចជាវាកំពុងធ្វើឲ្យក្តីសុបិន្តរបស់ខ្ញុំកាន់តែអាប់អួរ។ ប៉ុន្តែទោះយ៉ាងណាអ្វីដែលខ្ញុំពិតជាកំពុងធ្វើ គឺផ្តល់ឱកាសដ៏ល្អបំផុតដល់ខ្ញុំក្នុងការសម្រេចគោលដៅដែលមានអត្ថន័យ។ សុបិន្តដែលមិនមានឫសគល់នៅក្នុងការពិតកម្រនឹងដើរតាមគោលដៅរបស់ពួកគេហើយកម្រនឹងឃើញការងារដែលមានអត្ថន័យកើតឡើងជាផ្លែផ្កា»៕

អត្ថបទ៖ លីនី