សហរដ្ឋអាមេរិក និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មឌីជីថល
សេដ្ឋកិច្ច October 8, 2019 Chan Sreyny

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរជាមួយប្រទេសជប៉ុន ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនៅក្នងវិស័យកសិកម្ម និងពាណិជ្ជកម្មឌីជីថល។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានបង្ហាញជាផ្លូវការកាលពីខែមុននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក ដែលកើតឡើងនៅពេលដែលលោក ត្រាំធ្វើការចរចាឡើងវិញអំពីការវែកញែកកាន់តែច្រើនជាមួយប្រទេសចិន។

គួររំលឹកផងដែរថាសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីឆ្នាំទៅ បានបង្អាក់ដល់ទំនាក់ទំនងពាណិជ្ជកម្មយ៉ាងខ្លាំងដល់កសិករអាមេរិកដែលទទួលរងផលប៉ះពាល់ពីការសងសឹករបស់ប្រទេសចិន។ ប៉ុន្តែទោះជាយ៉ាងណាក្ដីការនាំចេញសណ្ដែករបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

យ៉ាងណាមិញចំពោះកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងជប៉ុននេះ ត្រូវបានលោកត្រាំចាត់ទុកថាជាជោគជ័យដ៏ធំធេងមួយសម្រាប់ប្រជាជាតិរបស់ប្រទេសទាំងពីរ។ ដោយយោងតាមកិច្ចព្រមព្រៀងនេះប្រទេសជប៉ុនជប៉ុននឹងកាត់បន្ថយពន្ធសម្រាប់ការនាំចូលផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកចំនួន ៧ ពាន់លានដុល្លារដែលរួមមាន ទាំងសាច់គោ និងសាច់ជ្រូក ខណៈពេលដែលការកាត់បន្ថយការទិញស្រូវសាលី និងគ្រាប់ធញ្ញជាតិរបស់អាមេរិក។

ទន្ទឹមនឹងនេះដើម្បីជាថ្នូរអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញកសិកម្មរបស់ជប៉ុនចំនួន ៤០ លានដុល្លារ និងដើម្បីបន្ធូរបន្ថយកូតាអត្រាពន្ធលើសាច់គោរបស់ប្រទេសនេះ ដែលអនុញ្ញាតឲ្យប្រទេសជប៉ុនអាចប្រកួតប្រជែងដណ្តើមចំណែកទីផ្សារអាមេរិកកាន់តែច្រើនថែមទៀត។ បន្ថែមពីនេះទៅទៀតអាមេរិក និងជប៉ុនក៏បានព្រមព្រៀងគ្នាលុបចោលពន្ធលើផលិតផលឌីជីថលដូចជា វីដេអូតន្ត្រី និងអេឡិចត្រូនិចក៏ដូចជាដើម្បីធានាការឆ្លងដែនដែលការផ្ទេរទិន្នន័យមិនមានឧបសគ្គ។ ហើយអាមេរិកបានសន្យាថានឹងមិនដាក់ពន្ធលើការនាំចេញរថយន្តរបស់ជប៉ុន ដែលជាការគំរាមកំហែងដែលលោក Trump បានកាន់កាប់លើដៃគូពាណិជ្ជកម្មសំខាន់ៗចាប់តាំងពីឆ្នាំមុននោះទេ៕

អត្ថបទ៖ លីនី