សេដ្ឋកិច្ចអ៉ីនធឺណេតនៅអាស៊ីអាគ្នេយ៍បានកើនឡើង ៣៩% នៅឆ្នាំនេះដល់ ១០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង នេះបើយោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះរបស់ក្រុមហ៊ុន Google, Temasek និងដៃគូថ្មី Bain & Company។ ក្នុងនោះផងដែរប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនាំមុខគេ ដោយអត្រាកំណើនជាង ៤០% ខណៈប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងហ្វីលីពីនមានកំណើនត្រឹមតែ ២០% ទៅ ៣០%។
ការកើនឡើងយ៉ាងខ្លាំងនៅទូទាំងតំបន់នេះត្រូវបានសន្មត់ថាមានលំហូរចូលនៃប្រជាជនអនឡាញថ្មីប្រហែល ១០០ លាននាក់ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ ដោយសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមបានឡើងដល់ ១២ ពាន់លានដុល្លារនៅឆ្នាំនេះហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទេសចរណ៍តាមអ៉ីនធឺណេត ការទំនាក់ទំនងតាមអ៉ីនធឺណេតនិងប្រព័ន្ធផ្សព្វផ្សាយ និងការបើកបរដែលកំពុងអនុវត្តន៍។
យ៉ាងណាមិញនៅឆ្នាំ ២០២៥ សេដ្ឋកិច្ចអ៉ីនធឺណេតក្នុងតំបន់នឹងកើនឡើង ៣ ដងដល់ ៣០០ ពាន់លានដុល្លារដោយបិទគម្លាតជាមួយទីផ្សារ ដែលមានការអភិវឌ្ឍច្រើនទាក់ទងនឹងការរួមចំណែកផលិតផលក្នុងស្រុកសរុប។ បន្ថែមពីនេះតំបន់អាស៊ីអាគ្នេយ៍នឹងមានសេដ្ឋកិច្ចឌីជីថលគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលអតិថិជនកំពុងងាកទៅរកឌីជីថលដើម្បីបំពេញភារកិច្ចរាប់លានជារៀងរាល់ថ្ងៃដែលបណ្តាលឲ្យមានកំណើនដែលមិនធ្លាប់មានពីមុនមក៕
អត្ថបទ៖ លីនី


