ស្របតាមបេសកកម្មនៃស្ថាបនិកក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ (BEmpire) គឺការកសាងធនធានមនុស្សលើមូលដ្ឋានសំខាន់ ទាំង4 គឺ សុខភាព មិត្តភាព សមត្ថភាព និងលទ្ធភាព ដើម្បីសម្រេចនូវទស្សនៈវិស័យ និងក្ដីសុបិនក្នុងការផ្លាស់ប្ដូរផ្នត់គំនិតចាស់ទម្លាប់ ចាស់ ដែលសិក្សាត្រឹមតែបម្រើការងារឲ្យគេ មករៀនដើម្បីបង្កើតការងារដឹកនាំមុខជំនួញ និងអភិវឌ្ឍន៍ខ្លួនយើងជាសហគ្រិនល្អ ដូច្នេះទើប “វគ្គបណ្ដុះបណ្ដាលអន្តរជាតិនៃមុខជំនួញលើអុីនធើណិត” នេះ ត្រូវបានបង្កើតឡើង ដែលមានការចូលរួមទាំងវាគ្មិនជាតិអន្តរជាតិ និង វត្តមាននៃតារាអន្តរជាតិមកពីប្រទេសថៃ គឺកញ្ញា ផេនខេក ខេម៉ានីត ចាមីខន(Pancake Khemanit Jamikorn) ដែលជាដៃគូរសហការ ជាមួយក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ ក្នុងការនាំចូលចែកចាយផលិតផលម្សៅផាត់ PANSY។
កម្មវិធីបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែតុលា ឆ្នាំ2019 នៅសណ្ឋាគារ សុខា ភ្នំពេញ។
មកដល់សព្វថ្ងៃនេះ ឧស្សាហកម្មបណ្ដាញទីផ្សារ និងអាជីវកម្មលក់ផលិតផលតាមអនឡាញ ឬប្រព័ន្ធអុីនធើណិត មានការពេញ និយមកាន់តែខ្លាំងឡើង និងត្រូវបានមនុស្សទទួលស្គាល់ច្រើនជាងមុននៅក្នុងគុណតម្លៃដ៏ល្អតាមរយៈការបង្កើត និងផ្ដល់ឱកាសឲ្យមនុស្ស ជាច្រើនអាចរកចំណូលជាច្រើនតាមរយៈការលក់, ការកសាងក្រុមអ្នកចែកចាយ, បង្រៀនក្រុមការងារពីប្រព័ន្ធការងារមួយ ដែលមានភាព សាមញ្ញ ងាយយល់ ហើយគ្រប់គ្នាអាចធ្វើបាន។ លោក ចន ប្រុស គឺជាស្ថាបនិកនៃក្រុមហ៊ុនប៊ីហ្សនេសអេមផាយ, បានឲ្យដឹងថា បញ្ហាក្នុង អាជីពលក់តាមអនឡាញបច្ចុប្បន្ននេះគឺ អតិថិជនពុំទាន់មានទំនុកចិត្តលើ គុណភាព, សុវត្ថភាព, សេវាកម្ម និងតម្លៃនៃការទិញលក់តាម អនឡាញ ហើយអ្នកលក់តាមអនឡាញភាគច្រើននៅខ្វះវិជ្ជាជីវៈ, អសិលធម៌ និងពុំមានលក្ខណៈជាមុខជំនួញពេញលេញ។ ឆ្លងកាត់បទ ពិសោធន៍ជិត ១០ឆ្នាំ ក្នុងការដឹកនាំក្រុមហ៊ុនបរទេសប្រកបដោយភាពជោគជ័យ រហូតឈានមកបើកក្រុមហ៊ុនផ្ទាល់ខ្លួន, លោក ចន ប្រុស បានយល់ច្បាស់ពីបុព្វហេតុដែលនាំឲ្យក្រុមហ៊ុនឧស្សាហកម្មបណ្ដាញទីផ្សារ និងអាជីវកម្មលក់ផលិតផលអនឡាញ រីកចម្រើន និងបុព្វហេតុ ដែលនាំឲ្យភាគច្រើនបរាជ័យ ដូច្នេះលោក ចន ប្រុស បានបន្តទៀតថា ដោយយល់ពីឬសគល់បញ្ហានេះ និងឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ បានបង្កើតប្រព័ន្ធប្រត្តិបត្តិការមុខជំនួញទំនើបថ្មី ឈ្មោះថា ESS ដែលមកពីពាក្យ Empire Software System គឺជាប្រព័ន្ធមុខជំនួញ ដែលអាចផ្ដល់ទំនុកចិត្ត និងសម្រួលដល់អ្នកមានតម្រូវការ ដូចជាអតិថិជន ឬអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ដូចជា អ្នកលក់, អ្នកផលិត, ម្ចាស់ផលិតផល ឬអ្នកធ្វើបណ្ដាញទីផ្សារ ងាយទិញ និងលក់ផលិតផលប្រកបដោយសុវត្ថភាព គុណភាពខ្ពស់ សេវាកម្មល្អ និងតម្លៃសមរម្យ ស្របច្បាប់ តាមប្រព័ន្ធអុីនធើណិត ដោយបើកឱកាសឲ្យទាំងអស់គ្នាអាចក្លាយជាម្ចាស់ផលិតផលរបស់ខ្លួន បញ្ចូលក្នុងប្រព័ន្ធប្រត្តិបត្តការមុខជំនួញនេះ ក្នុងគោលបំណង៖ ជួយដល់អតិថិជន ចំណាយចំគោលដៅ, ជួយដល់អ្នកផ្គត់ផ្គង់ និងអ្នកលក់ អាចបង្កើនការលក់, ចំណូល, វិជ្ជាជីវៈនិងសិលធម៌ និងពិសេសមិនធ្លាប់មានពីមុនមកនោះគឺផ្ដល់ឱកាសឲ្យទាំងអស់គ្នាមានភាពជាម្ចាស់ ដើម្បីធានានូវភាពជោគជ័យរឹងមាំយូរអង្វែង។ គោលដៅដ៏ចម្បងមួយនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់ដៃគូរ ជំនួញរបស់ខ្លួនឲ្យយល់ពីបុព្វហេតុ និងសិលធម៌នៃការធ្វើពាណិជ្ជកម្មឲ្យទទួលបានជោគជ័យពិតប្រាកដ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឲ្យ មនុស្សគ្រប់វ័យ គ្រប់សណ្ឋាន មានសមត្ថភាព និងជំនឿចិត្តក្នុងការកសាងមុខជំនួញដោយខ្លួនឯងជាមួយនឹងដើមទុនតិចតួច និងគ្មានការ ប្រថុយប្រថាន តែមានឱកាសកសាងនូវ អាណាចក្រមុខជំនួញដោយខ្លួនឯងប្រកបដោយសុវត្ថភាពជាមួយនឹងផលិតផលមានតម្រូវការ ទីផ្សារ និងមានគុណភាពល្អឯករបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនមានប្រព័ន្ធជំនួយដ៏ល្អ ដូចជាប្រព័ន្ធប្រត្តិបត្តការមុខជំនួញដ៏ទំនើបESS និង ប្រព័ន្ធការងារល្អច្បាស់លាស់ សាមញ្ញ ងាយយល់ និងផ្ដល់ឱកាសឲ្យមនុស្សគ្រប់រូបអាចចាប់ផ្ដើមមុខជំនួញ និងផ្លាស់ប្ដូរជីវិតឲ្យប្រសើរ។
ជាចុងក្រោយ, លោក ចន ប្រុស បានបញ្ជាក់ទៀតថា បើចង់ទទួលបានជោគជ័យលើមុខជំនួញនេះ គឺភាពជាដៃគូរជំនួញ និងភាពជាម្ចាស់ ពិតជាសំខាន់ណាស់ដើម្បីដឹកនាំក្រុមហ៊ុនឧស្សាហកម្មបណ្ដាញទីផ្សារណាមួយ ឬអាជីវកម្មអនឡាញសប។ បើគ្មានភាព ជាដៃគូរទេ នោះអ្នកគ្រាន់តែជាអ្នកចូលរួមជាមួយក្រុមហ៊ុនណាមួយ ហើយភាពជោគជ័យរបស់អ្នកគឺមិនស្ថិតនៅលើដៃអ្នកឡើយ គឺវាគ្រាន់ តែជាចិត្តសណ្ដោសប្រណីរបស់ក្រុមហ៊ុនណាមួយប៉ុណ្ណោះ។





