Prestige Homes(Cambodia)មើលឃើញពីទំហំការលូតលាស់ផ្នែកអចលទ្រព្យនូវកម្ពុជាមានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់
អចលនទ្រព្យ October 7, 2019 Samrith Choung

Prestige Homes ជាក្រុមហ៊ុនលក់អចលទ្រព្យដ៏ជំនាញនៅកម្ពុជាដែលបើកដំំណើរការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្នុងរយះពេលមិនដល់មួយឆ្នាំក្រុមហ៊ុនបានរីកចម្រើនធំធាត់យ៉ាងខ្លាំងគួរអោយកត់សម្គាល់នេះក៏ដោយសារតែវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានការលូតលាស់ខ្លាំងជាពិសេសលើវិស័យខុនដូ អាគារខ្ពស់ជាដើម។ មួយរយះចុងក្រោយនេះយើងឃើញមានការសាងសង់អាគារពាណិជ្ជកម្ម អាគារខុនដូ ជាច្រើនព្រោងព្រាតជាហេតុធ្វើអោយវិស័យមួយនេះជឿនលឿនយ៉ាងឆាប់រហ័ស។

ឆ្លៀតក្នុងឳកាសនៃការតាំងពិពរណ៍អចលនទ្រព្យនៅសណ្ឋាគារ ណាហ្គា ១ លោក Russel Tizon ជាអ្នកគ្រប់គ្រងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prestige Homes បានមានប្រសាសន៍ថា” ដោយការមើលឃើញពីការអភិវឌ្ឍនៃវិស័យអចលទ្រព្យនៅកម្ពុជាកំពុងមានកំណើនយ៉ាងខ្លាំង ក្រុមហ៊ុន Prestige Homes ក៏បានសម្លឹងមើលឃើញប្រជាជនកម្ពុជាសព្វថ្ងៃជាច្រើនការបានផ្លាស់ប្តូរផ្នត់គំនិតពីការស្នាក់នៅផ្ទះល្វែង ឬក៏វីឡា មកប្រែជាការរស់នៅបែបទំនើបបែបខុនដូវិញ ដោយសារតែការរស់នៅផ្ទះល្វែង ឬក៏វីឡាភាគច្រើនគម្រោងគឺស្ថិតនៅឆ្ងាយពីទីក្រុងមួយវិញទៀតគឺមានតម្លៃថ្លៃខុសពីការស្នាក់នៅបែបខុនដូ វាមានភាពងាយស្រួលច្រើនស្ថិតនៅតំបន់ទីប្រជុំជន មានអាងហែលទឹក ក្លឹបហាត់ប្រាណ Sky Bar ជាហេតុធ្វើអោយប្រជាជនកម្ពុជាងាកមកស្នាក់នៅខុនដូច្រើនមួយរយះចុងក្រោយនេះ។

លោកក៏បានបន្តទៀតថា” ពេលនេះក្រុមហ៊ុន Prestige Homes ក៏បានចាប់ដៃគូសហការក្នុងការលក់គម្រោងរបស់ Urban Village ដែលជាគម្រោងមួយដ៏ធំបំផុតនៅពេលបច្ចុប្បន្នដែលវាវិនិយោគទុនមកពី ហុងកុង ។ ”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prestige Homes គឹជាក្រុមហ៊ុនលក់អចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលបានទទួលគម្រោងជាច្រើនហើយចុងក្រោយនេះក៏បានទទួលគម្រោងថ្មីបន្ថែមពីលើនោះបន្ថែមទៀតគឺ Urban Village ដែលជាគម្រោងដ៏ធំមួយដែលជា អគារខុនដូស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ ០០០ ម៉ែត្រការ៉េ ដែលបញ្ចូល លក្ខណៈ ពិសេស និង ទំនើប ជា ច្រើន ជាមួយ នឹង របៀប រស់នៅ លក្ខណៈ សហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែននិងផ្លូវជាតិលេខ ២ ជាតំបន់ ដែល ស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុង ភ្នំពេញ។
បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូដែលមានតំលៃសមរម្យបំផុត ពោលគឺមានតម្លៃចាប់ពី ១៧០០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

https://www.prestigehomeskh.com/