ថៃ៖ កាលពីពេលថ្មីៗនេះ មន្រ្តីក្នុងតំបន់បានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍នឹងក្លាយជាកត្តាជំរុញដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចថៃនៅឆ្នាំនេះ ដោយត្រូវបានគេរំពឹងថានឹងឈានដល់គោលដៅរបស់ខ្លួនក្នុងការជំរុញការមកដល់នៃភ្ញៀវទេសចរដល់ទៅ ២០ លាននាក់ក្នុងឆមាសទី២ នៃឆ្នាំ ២០១៩។ យ៉ាងណាមិញនៅក្នុងរយៈពេល ៨ខែ នៃឆ្នាំនេះប្រទេសថៃទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២៦.៥ លាននាក់ដែលទទួលបានប្រាប់ចំណូល ១.២៩ ទ្រីលានបាត (៤២.៤ លានដុល្លារ) ពោលគឺកើនឡើង ២.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ថែមពីនេះប្រភពដដែលបានបន្តថានៅត្រីមាសទី៤ នេះគឺជារដូវកាលខ្ពស់សម្រាប់វិស័យទេសចរណ៍ ដែលជារដូវកាលដែលមានភ្ញៀវទេសចេរច្រើន (High Season)។ ដោយរដ្ឋាភិបាលថៃរំពឹងថានៅក្នុងត្រីមាសចុងក្រោយនេះ នឹងទទួលបានភ្ញៀវទេសចរចំនួន ១៤ លាននាក់ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើវិស្សមកាលមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ប្រមាណ ៤០.៥ លាននាក់ក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីនី


