យោងតាមទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានឲ្យដឹងថាប្រទេសសិង្ហបុរីផ្អាកការនាំចូលពងក្រួចឆៅពីកសិដ្ឋានក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីរកឃើញថាមានសារធាតុថ្នាំម្យ៉ាងដែលមានឈ្មោះថា nicarbazin នៅក្នុងនោះ ដែលជាសារធាតុបញ្ឈប់សមត្ថភាពក្នុងការផលិតពង ឬ ពងដែលមិនញាស់។ ជាក់ស្ដែងកសិដ្ឋានរបស់ប្រទេសម៉ាឡេស៊ីបានចូលរួមចំណែកប្រហែល ២០% នៃការផ្គត់ផ្គង់សរុបរបស់ប្រទេសសិង្ហបុរី ដោយកាលពីឆ្នាំមុនប្រទេសសិង្ហបុរីបាននាំចូលពងក្រួចឆៅប្រមាណ ១៧ លានគ្រាប់ពីម៉ាឡេស៊ី។
យ៉ាងណាមិញការផ្អាកនេះនឹងត្រូវធ្វើឡើងរហូតទាល់តែទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានបញ្ចាក់ថាកសិដ្ឋាននៅប្រទេសម៉ាឡេស៊ីមានវិធានការណ៍ដើម្បីធានាថានៅក្នុងពងក្រួចទាំងអស់នោះមិនមានផ្ទុកនូវសារធាតុញៀន និងមានសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់មនុស្ស។ គួរបញ្ជាក់ផងដែរថាការផ្គត់ផ្គង់ពងក្រួចរបស់សិង្ហបុរីភាគច្រើននាំចូលមកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន៕

អត្ថបទ៖ លីនី


