យោងតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋបាលនៃការប្តូររូបិយប័ណ្ណបរទេសរបស់រដ្ឋ (SAFE) បានបង្ហាញថានៅក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ នេះភ្ញៀវទេសចរចិនបានចំណាយប្រាក់ចំនួន ១២៧.៥ ពាន់លានដុល្លារអាមេរិកនៅឯបរទេស។ ខណៈដែលតំបន់អាស៊ីទទួលបានចំណែករបស់ភ្ញៀវទេសចរចិនចំនួន ៥៤% នៃចំនួនភ្ញៀវទេសចរចិនសរុបរបស់សិង្ហបុរី ហើយអាមេរិកស្ថិតនៅលំដាប់ទី២ ក្នុងចំនួន ២៤% និងបន្ទាប់មកអឺរ៉ុប ១៣% ។
ជាក់ស្ដែងជាមួយពាណិជ្ជកម្ម និងការវិនិយោគកាន់តែរឹងមាំនឹងបណ្ដាប្រទេសដែលនៅព័ទ្ធជុំវិញនិងការធ្វើដំណើរ ប្រជាជនចិនកំពុងចំណាយកាន់តែច្រើននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបែបនេះ។ ដោយតាមទិន្នន័យរបស់ SAFE បានបង្ហាញថានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ប្រជាជនចិនបានចំណាយប្រាក់សរុបចំនួន ១៤.៩ ពាន់លានដុល្លារនៅក្នុងការធ្វើដំណើរតាមប្រទេសបណ្ដាប្រទេសស្ថិតនៅជុំវិញ។
ដោយឡែកទាក់ទងនឹងវិធីសាស្រ្តនៃការទូទាត់ នៅក្នុងឆមាសទី១ នេះការទូទាត់តាមទូរស័ព្ទកើនឡើងទ្វេដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលកាតធនាគារនៅតែជាទម្រង់ទូទាត់ដំបូង។ យ៉ាងណាមិញយោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបានបង្ហាញថា ចំនួនអ្នកដំណើរទូទាំងពិភពលោកនឹងកើនលើស ១.៨ ពាន់លាននាក់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕


អត្ថបទ៖ លីនី


