នៅពេលដែលសហស្ថាបនិកក្រុមហ៊ុន Netflix Inc លោក Marc Randolph បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Hamilton ដោយទទួលបានសញ្ញាប័ត្រផ្នែកភូមិសាស្ត្រ ឪពុករបស់គាត់ក៏បានផ្ដល់ដំបូន្មានល្អៗមួយចំនួនដល់គាត់។ សហគ្រិន និងអ្នកនិពន្ធរូបនេះបានសរសេរនៅលើ LinkedIn ថា “ នៅពេលដែលខ្ញុំមានអាយុ ២១ ឆ្នាំ ដែលទើបតែបញ្ចប់ពីមហាវិទ្យាល័យហើយចាប់ផ្តើមការងារដំបូង ឪពុករបស់ខ្ញុំបានឲ្យខ្ញុំសរសេរដំបូន្មានដោយដៃ ” ។ ហើយបច្ចុប្បន្នគាត់មានអាយុ ៦១ ឆ្នាំ ប៉ុន្តែដំបូន្មានទាំងនេះគាត់នៅតែបន្តធ្វើសម្រាប់កូនៗរបស់គាត់។ ខាងក្រោមនេះគឺជាដំបូន្មានទាំង ៨ ដែលគាត់ទទួលបានពីឪពុករបស់គាត់ ដើម្បីទទួលបានជោគជ័យ៖
១.ធ្វើយ៉ាងហោចណាស់ ១០% ច្រើនជាងអ្វីដែលអ្នកបានស្នើសុំ។
២.មិនមាននរណាម្នាក់ដែលមានគំនិតជាការពិត លើរឿងដែលអ្នកមិនដឹងនោះទេ ដូច្នេះយកចិត្តទុកដាក់ និងវិន័យខ្ពស់។
៣.ត្រូវមានសុជីវធម៌ និងចេះពិចារណាជានិច្ចមិនថាក្នុងកាលៈទេសៈណាក៏ដោយ។
៤.កុំបោះបោក កុំត្អូញត្អែរ – ប្រកាន់ខ្ជាប់នូវន័យស្ថាបនា និងការរិះគន់ធ្ងន់ធ្ងរ។
៥.កុំខ្លាចក្នុងការធ្វើការសម្រេចចិត្ត នៅពេលអ្នកមានការពិតដែលត្រូវធ្វើការសម្រេចចិត្ត។
៦.ត្រូវដឹងឲ្យច្បាស់កន្លែងដែលអាចធ្វើទៅបាន។
៧.បើកចិត្តឲ្យទូលាយ តែត្រូវចេះសង្ស័យ។
៨.ត្រូវមានភាពរហ័សរហួន។
ក្រៅពីធ្វើតាមច្បាប់ឪពុករបស់គាត់ដើម្បីទទួលបានជោគជ័យ Randolph ផ្តល់ដំបូន្មានដល់មនុស្សជំនាន់ក្រោយឲ្យស្វែងរកនិងរៀនសូត្រពីមនុស្សឆ្លាត។ ដោយគាត់បាននិយាយថា “ ប្រសិនបើអ្នកហ្វឹកហាត់ខ្លួនអ្នកទៅជាមនុស្សឆ្លាតបំផុត ដែលនឹងធ្វើឲ្យអ្នកខ្លាំងក្លា អ្នកនឹងរៀនគ្រប់ជំហាន ដោយអ្នកនឹងរៀនភាសាពិសេសរបស់ពួកគេ អ្នកនឹងឃើញអ្វីដែលមនុស្សពិតធ្វើ ចំណាប់អារម្មណ៍របស់អ្នកអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល ហើយអ្នកនឹងមានជំហរល្អក្នុងការទាញយកប្រយោជន៍ពីជីវិតដែលផ្តល់ឱកាស »៕

អត្ថបទ៖ លីនី


