មកស្គាល់ទីកន្លែងកំពូលៗ ដែលអ្នកអាចរកបានកាហ្វេដ៏ល្អបំផុតនៅលើពិភពលោក
អាជីវកម្ម October 5, 2019 Chan Sreyny

សម្រាប់មនុស្សរាប់លាននាក់កាហ្វេ គឺជាអាហារប្រពៃណីពេលព្រឹកដ៏សំខាន់មួយ ដែលជំរុញការចាប់ផ្តើមរបស់ពួកគេ ជាពិសេសធ្វើឲ្យអារម្មណ៍ស្រស់ថ្លា មុននឹងចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេ។ យ៉ាងណាមិញកាលពីថ្មីៗនេះទូរទស្សន៍ស៊ីអិនអិន បានបង្ហាញបញ្ជីកំពូលៗ សម្រាប់អ្នកចលចិត្តទស្សនាទស្សនីយភាព និងអ្នកនិយមចូលចិត្តអានសៀវភៅ អាចស្វែងរកហាងកាហ្វេល្អបំផុត។ ជាក់ស្ដែងខាងក្រោមនេះជាទីកន្លែងកំពូលៗ ទាំង ៩ ដែលជាហាងកាហ្វេល្អបំផុតនៅលើពិភពលោក៖

១. ទីក្រុង Melbourne ប្រទេសអូស្រ្តាលី៖ វប្បធម៌កាហ្វេនៅទីនោះអាចធានាថាអ្នកអាចទទួលបានកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមបែបប្រពៃណីជាមួយនឹងដំណើរកំសាន្តបែបអាថ៌កំបាំងរបស់អ្នក។

២. ទីក្រុង Rome ប្រទេសអ៉ីតាលី៖ ហាងកាហ្វេនៅក្នុងទីក្រុង Rome ត្រូវបានគេចោទប្រកាន់ថាប្រឆាំងនឹងបច្ចេកវិទ្យាទំនើប ប៉ុន្តែទីក្រុងនៅតែជាហាងកាហ្វេល្អបំផុតសម្រាប់ប្រទេសនេះ។

៣. ប្រទេសសឹង្ហបុរី៖ សិល្បៈនៃ latte art ប្រកបដោយភាពច្នៃប្រឌិត ស័ក្កសមទៅនឹងគេហទំព័រ Instagram ដែលមនុស្សជាច្រើនចូលចិត្ត ហើយគឺជាចំណុចដ៏ទាក់ទាញមួយសម្រាប់ហាងកាហ្វេនៅក្នុងប្រទេសសិង្ហបុរី។

៤. ទីក្រុង Vienna ប្រទេសអូទ្រីស៖ ហាងកាហ្វេបែបបុរាណជាច្រើនរបស់ទីក្រុងនេះ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌអរូបីក្នុងឆ្នាំ ២០១១ ដោយអង្គការយូណេស្កូ។

៥. ទីក្រុង london ប្រទេសអង់គ្លេស៖ នៅទីនោះត្រូវបានគេស្គាល់ថាជាទីកន្លែងល្អបំផុតសម្រាប់តែ ប៉ុន្ដែហាងកាហ្វេដែលផ្តោតលើប្រភេទកាហ្វេ espresso បានរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងទីក្រុងឡុងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ ។

៦.ទីក្រុង Reykjavik ប្រទេសអ៊ីស្លង់៖ ផ្ទះកាហ្វេក្នុងស្រុកបានរីកដុះដាលជាច្រើនកន្លែងនៅរដ្ឋធានីអ៊ីស្លង់ ដូចជា Kaffitar គឺជាហាងមួយដែលនៅជិតបំផុតក្នុងនៅទីក្រុង Reykjavik ។

៧.ទីក្រុង Wellington ប្រទេសញូវែលសេឡង់៖ នៅក្នុងទីក្រុងនេះប្រភេទភេសជ្ជៈ ubiquitous flat white ត្រូវបានគេធ្វើឡើងយ៉ាងល្អឥតខ្ចោះ។ អ្វីដែលកាន់តែពិសេសភេសជ្ជៈ​ជាតិក្រៅផ្លូវការរបស់ប្រទេសនេះ។

៨.ទីក្រុង Seattle និង Washington សហរដ្ឋអាមេរិក៖ ជាកន្លែងដែល Victrola Coffee Roasters មានដើមកំណើតនៅទីនោះ ប៉ុន្តែវាគ្រាន់តែជាផ្នែកតូចមួយនៃវប្បធម៌កាហ្វេទីក្រុងប៉ុណ្ណោះ។ ប្រជាជននៅក្នុងតំបន់នៅទីនោះបានចាត់ទុកថា កាហ្វេ គឺជាពន្លឺព្រះអាទិត្យរបស់យើងនៅក្នុងទីក្រុង ។

៩.ទីក្រុង Hanoi ប្រទេសវៀតណាម៖ កាហ្វេហ្វីន ឬ កាហ្វេចម្រោះរបស់វៀតណាមដែលត្រូវបានបម្រើជូនជាប្រភេទកាហ្វេពណ៌ខ្មៅ ឬ ជាមួយទឹកដោះគោ មានជាតិផ្អែម ធ្វើឲ្យប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមិនដែលរំលង និងតែងតែទទួលទានជារៀងរល់ថ្ងៃ៕

អត្ថបទ៖ លីនី