ជាការពិតណាស់គ្រប់ភាពជោគជ័យទាំងអស់មិនមែនកើតមកដោយងាយៗនោះទេ ហើយក៏គ្មានជោគជ័យណាដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យនោះដែរ។ ទន្ទឹមនឹងនេះនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg បានលើកឡើងថា “ ជោគជ័យធំបំផុត គឺបានមកពីសេរីភាពក្នុងការបរាជ័យ ” វាជារឿងអស្ចារ្យមួយដែលគាត់មាន តែមនុស្សជាច្រើនមិនមាន។
ក្នុងនោះផងដែរ Mark បាននិយាយរៀបរាប់ថា៖ « ប្រសិនបើកាលនោះខ្ញុំត្រូវធ្វើការរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារជំនួសឲ្យការសរសេកូដ ហើយប្រសិនបើខ្ញុំមិនដឹងថាខ្ញុំនឹងមិនមានបញ្ហាទេ នៅពេលដែលហ្វេសប៊ុកមិនដំណើរការ ខ្ញុំនឹងមិនឈរនៅចំណុចនេះក្នុងពេលបច្ចុប្បន្ននេះទេ »។ ជាក់ស្ដែងទោះបីជាយ៉ាងណាក៏ដោយនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក មិនដែលចុះចាញ់នឹងឧបសគ្គ ឬ បញ្ហាដែលកើតមានឡើងចំពោះគាត់នោះទេ ហើយគាត់រឹតតែមិនខ្វល់ពីការបរាជ័យរបស់ខ្លួននោះដែរដោយគាត់បាននិយាយថា៖ « ខ្ញុំមិនមែនជាមនុស្សតែម្នាក់ទេដែរបរាជ័យ J.K. Rowling ត្រូវបានបដិសេធ ១២ ដងមុនពេលបោះពុម្ពផ្សាយ Harry Potter និងសូម្បីតែ Beyoncé ក៏ត្រូវធ្វើបទចំរៀងរាប់រយបទដើម្បីទទួលបានបទ “ ហាឡូ ” ដែលមានមនុស្សជាច្រើនស្គាល់ដូចគ្នា » ។
បន្ថែមពីនេះទៅទៀតគាត់បានបន្តថា៖ « នៅពេលដែលអ្នកមិនមានសេរីភាពក្នុងការទទួលយកគំនិតរបស់អ្នកហើយប្រែក្លាយវាទៅជាចំណុចដ៏មានសក្ដានុពលមួយសម្រាប់អាជីវកម្ម អ្នកទាំងអស់គ្នានឹងបាត់បង់។ ដូច្នេះប្រសិនបើយើងស្មោះត្រង់នឹងខ្លួនឯង យើងនឹងដឹងថាយើងសំណាងប៉ុណ្ណា »៕

អត្ថបទ៖ លីនី


