ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ ២៦ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ
សេដ្ឋកិច្ច October 4, 2019 Chan Sreyny

ជប៉ុននឹងផ្ដល់ជំនួយឥតសំណងចំនួន ២.៧ លានយ៉េន ស្មើនឹងប្រមាណ ២៦ លានដុល្លារអាមេរិកសម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនកាលពីព្រឹកថ្ងៃទី០៣ ខែតុលា ម្សិលមិញនេះ នៅទីស្តីការក្រសួង។

គួរបញ្ជាក់ផងដែរថាតាមរយៈជំនួយឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មមុននឹងបង្ហូរចូលបឹងជើងឯកភាគខាងត្បូងរាជធានីភ្នំពេញ។ ជាក់ស្ដែងជំនួយរបស់ជប៉ុននេះនឹងចូលរួមចំណែកដ៏សំខាន់ ដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានការរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើឲ្យប្រ័ន្ធបណ្ដាញលូក្នុងទីក្រុង មានសោភ័ណភាពផងដែរ៕

អត្ថបទ៖ លីនី