ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃ២ ខែតុលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៣៧ លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនវៀតណាម Da Nhim Ham Thuan ក្រុមហ៊ុនសាជីវកម្ម Da Mi Hydro ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការតំឡើងកន្លែងផលិតថាមពលពន្លឺព្រះអាទិត្យដែលមានទំហំ ៤៧.៥ មេហ្គាវ៉ាត់វ៉ាត់ នៅលើអាងស្តុកទឹកផលិតដោយរោងចក្រថាមពលវារីអគ្គិសនី Da Mi ១៧៥ មេហ្កាវ៉ាត់ដែលមានស្រាប់របស់ DHD ។
ជាមួយគ្នានេះដែរគម្រោងនេះនឹងត្រូវតំឡើងបន្ទះសូឡាអណ្ដែតលើទឹកទ្រង់ទ្រាយធំដំបូងគេនៅប្រទេសវៀតណាម និងធំបំផុតនៅអាស៊ីអាគ្នេយ៍នេះបើយោងតាមសេចក្ដីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ដោយកញ្ចប់ហិរញ្ញប្បទានរួមបញ្ចូលទាំងប្រាក់កម្ចី ១៧.៦ លានដុល្លារពីធនធានដើមទុនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងហិរញ្ញប្បទានសម្បទានដែលបានបញ្ចូលគ្នាចំនួន ១៥ លានដុល្លារដែលផ្តល់ដោយមូលនិធិអាកាសធាតុកាណាដាសម្រាប់វិស័យឯកជននៅអាស៊ី និងមូលនិធិតាមដានអាកាសធាតុកាណាដាសម្រាប់វិស័យឯកជននៅអាស៊ីទី២ ផងដែរ។
បន្ថែមពីនេះទៅទៀតកញ្ចប់ថវិកានេះក៏រួមបញ្ចូលផងដែរនូវប្រាក់កម្ចី parallel ចំនួន ៤.៤ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធឯកជនឈានមុខគេនៅអាស៊ី (LEAP) ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនតាមរយៈទឹកប្រាក់ចំនួន ១.៥ ពាន់លានដុល្លារអាមេរិក។ ខណៈដែល LEAP ផ្តោតលើការផ្តល់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្នែកឯកជនដែលមានគុណភាពខ្ពស់ និងប្រកបដោយនិរន្តរភាពដោយកាត់បន្ថយការបំភាយកាបូន បង្កើនប្រសិទ្ធភាពថាមពល និងផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាទំនាក់ទំនងដែលអាចទទួលយកបាន និងមានតំលៃសមរម្យដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ។
ជាក់ស្ដែងធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថានឹងសម្រេចបាននូវវិបុលភាព, ការរាប់បញ្ចូលអ្វីៗគ្រប់យ៉ាងដែលចាំបាច់ , ភាពដែលអាចប្រែប្រួលឡើងវិញ និងនិរន្តរភាពអាស៊ីនិងប៉ាស៊ីហ្វិកស្របពេលដែលការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ដោយក្នុងឆ្នាំ ២០១៨ ធនាគារនេះបានប្តេជ្ញាចិត្តចំពោះប្រាក់កម្ចីថ្មី និងជំនួយឥតសំណងដែលមានចំនួន ២១.៦ ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា (ADB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេសដែលក្នុងនោះមាន ៤៩ ប្រទេសមកពីតំបន់អាស៊ី៕

អត្ថបទ៖ លីនី


