នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger ជឿជាក់ថា Disney និង Apple នឹងរួមបញ្ចូលគ្នាប្រសិនបើ Steve Jobs នៅមានជីវិត
បុគ្គលជោគជ័យ October 2, 2019 Chan Sreyny

នៅក្នុងការដកស្រង់ចេញពីទស្សនាវដ្ដី Vanity Fair ពីសៀវភៅថ្មីរបស់លោក Bob Iger ដែលមានចំណងជើងថា « ដំណើរនៃជិវិត » ជាមេរៀនដែលគាត់បានរៀនតាំងពី ១៥ ឆ្នាំមុនក្នុងនាមជានាយកប្រតិបត្តិក្រមហ៊ុន Walt Disney លោក Bob Iger ទទួលបានភាពស្មោះត្រង់ទាំងក្នុងទំនាក់ទំនងមិត្តភាព និងអាជីកម្មរបស់គាត់ជាមួយសហស្ថាបនិកក្រុមហ៊ុន Apple។

លោក Steve Jobs បានទទួលមរណភាពក្នុងឆ្នាំ ២០១១ ប៉ុន្តែលោក Bob Iger បាននិយាយថា៖ « ប្រសិនបើ Jobs នៅមានជីវិតក្រុមហ៊ុនធំៗ ពីរគឺ Apple និង Disney នឹងក្លាយជាក្រុមហ៊ុនតែមួយ »។ ជាមួយនឹងភាពជោគជ័យរបស់​ក្រុមហ៊ុន Disney នាយកប្រតិបត្តិរូបនេះតែងតែនឹករលឹកដល់លោក Steve Jobs ហើយតែងតែគិតថា Jobs នៅតែមានជីវិតនៅក្បែរគាត់ជានិច្ច។ ដោយសារតែ Jobs គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Walt Disney និងជាម្ចាស់ភាគហ៊ុនធំមួយនៃស្ទូឌីយោជីវចល Pixar ដែល Disney បានទិញកាលពីឆ្នាំ ២០០៦ ។

យ៉ាងណាទំនាក់ទំនងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Walt Disney និង សហស្ថាបនិកក្រុមហ៊ុន Apple មិនត្រឹមតែជាដៃគូភាគហ៊ុនប៉ុណ្ណោះទេ តែជាមិត្តភក្កិដែលតែងតែផ្ដល់គំនិត និងការលើកទឹកចិត្តដល់គ្នាទៅវិញទៅមក មិនថាក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសតែងតែចែករំលែកនៅបទពិសោធន៍នៃការធ្វើអាជីវកម្មទៀតផង។ ហើយមកទល់ពេលនេះយោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថាការរួមបញ្ចូលគ្នារវាង Apple និង Disney នឹងក្លាយជា “ កិច្ចព្រមព្រៀងដ៏ធំបំផុតមួយ ” ។ ខណៈ Apple មានតម្លៃជាង ១ សែនកោដិដុល្លារ និងជាក្រុមហ៊ុនដំបូងគេដែលទទួលបានករទទួលស្គាល់ឈ្មោះម៉ាកមុនគេ ហើយតម្លៃទីផ្សាររបស់ Disney គឺ ២៤៦ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី