កាលពីពេលថ្មីៗនេះឥណ្ឌូណេស៊ីបានប្រកាសថាខ្លួននឹងចំណាយ ៧.១ ទ្រីលានរូពៀ (ប្រហែល ៥០៥ លានដុល្លារអាមេរិក) លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេសចរណ៍យុទ្ធសាស្រ្តជាតិ។ ដោយគម្រោងថវិកាមួយផ្នែកធំដែលមានទឹកប្រាក់ចំនួន ២.៥ ទ្រីលានរូពៀនឹងត្រូវបានបម្រុងទុកសម្រាប់តំបន់បឹង Toba នៅ Sumatra។
ទន្ទឹមនឹងនេះដែរទឹកប្រាក់ ១.៧ ទ្រីលានរូពៀនឹងត្រូវវិនិយោគនៅតំបន់ Mandalika នៅភាគខាងលិច Nusa Java និង ១.៣ ទ្រីលានរូពៀនឹងត្រូវបានផ្ដល់ទៅលើតំបន់ Borobudur នៅកណ្ដាលកោះ Java ។ ស្របពេលជាមួយគ្នានេះតំបន់ Labuan Bajo នៅភាគខាងកើត Nusa Tenggara នឹងទទួលបានការបែងចែកថវិកាចំនួន ១ ទ្រីលានរូពៀ ខណៈដែលនៅសល់ចំនួន ៥៦៣.៨ ពាន់លានរូពៀនឹងត្រូវបានបម្រុងទុកសម្រាប់តំបន់ Likupang នៅភាគខាងជើងតំបន់ Sulawesi។ បន្ថែមពីនេះតំបន់ Likupang ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំបន់អាទិភាពផងដែរដោយសារវាជាតំបន់សេដ្ឋកិច្ចពិសេស៕

អត្ថបទ៖ លីនី


