មេរៀនភាពជាអ្នកដឹកនាំដ៏មានតម្លៃ ដែលអ្នករាល់គ្នាគួរតែរៀនសូត្រពីហ្វូងចចកនេះ
គំនិតអប់រំ
October 1, 2019
Chan Sreyny
រឿងខ្លី៖ នៅតាមផ្លូវដ៏វែងឆ្ងាយមួយមានក្រុមចចកមួយហ្វូង ធ្វើដំណើរជាជួរឆ្លងកាត់វាលទឹកកក ដោយចចកបីក្បាលនៅខាងមុខ មានសភាពចាស់ទ្រុឌទ្រោម និងមានជំងឺ ពួកវាដើរនៅខាងមុខដើម្បីកំណត់ល្បឿន។ ចំនែកចចក ៥ ក្បាលបន្ទាប់ទៀតសុទ្ធសឹងតែខ្លាំងៗ ពួកវាការពារផ្នែកខាងមុខពីការវាយប្រហារ ហើយក្រុមចចកកណ្ដាលត្រូវបានការពារយ៉ាងពេញលេញ។
រីឯចចកទាំង ៥ ក្បាលដែលនៅពីក្រោយក្រុមកណ្ដាលក៏ស្ថិតក្នុងចំណោមអ្នកខ្លាំងបំផុតដែរ ពួកគេត្រូវការពារផ្នែកខាងក្រោយ។ ឆ្កែចចកចុងក្រោយគឺជា LEADER វាធានាថានៅខាងក្រោយគ្មានចចកមួយណានៅដើរក្រោយគេ វារក្សាជួរ និងសមាជិកយ៉ាងហ្មត់ចត់នៅលើផ្លូវតែមួយ វាត្រៀមរត់នៅក្នុងទិសដៅណាមួយដើម្បីការពារគ្នារបស់ខ្លួន។
ដូច្នេះក្នុងនាមជាអ្នកដឹកនាំមិនសំដៅទៅលើការនាំមុខ តែសំដៅទៅលើការថែរក្សាក្រុមរបស់អ្នក៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


