កាលពីពេលថ្មីៗនេះក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីកំពុងពិចារណាផ្តល់ថវិកាបន្ថែមចំនួន ១.៦ សែនកោដិរូពៀដែលស្នើដោយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិក្នុងតំបន់ដើម្បីដោះស្រាយភ្លើងឆេះព្រៃដែលកំពុងកើតមាន។ ថ្លែងប្រាប់អ្នកសារព័ត៌លោក Askolani អគ្គនាយកផ្នែកថវិការបស់ក្រសួងបាននិយាយថាមូលនិធិអាចនឹងត្រូវបានចំណាយនៅពេលរដ្ឋាភិបាលបានចុះបញ្ជីមូលនិធិបន្ទាន់នៅក្នុងថវិការដ្ឋឆ្នាំ ២០១៩ ។
បន្ថែមពីនេះលោកបានបន្តថាថវិកាដែលអាចរកបាននឹងគ្រប់គ្រាន់សម្រាប់ទីភ្នាក់ងារដើម្បីដោះស្រាយភ្លើងឆេះព្រៃរហូតដល់ចុងឆ្នាំនេះ ខណៈដែលភ្លើងឆេះព្រៃ និងដីនៅតំបន់ជាច្រើននៃកោះស៊ូម៉ាត្រា និងកាលីម៉ានតាននៅតែកំពុងផ្ទុះឡើង។ បន្ថែមពីនេះផ្ទៃដី ៣២៨,៧២៤ ហិកតាក្នុងនោះមានចំការពោតចំនួន ៨៦,៥៦៣ ហិកតាត្រូវបានឆេះអស់ហើយក្នុងឆ្នាំនេះ។
យ៉ាងណាមិញឥណ្ឌូណេស៊ីបានដាក់ចពង្រាយកងកម្លាំងរាប់ពាន់នាក់ និងឧទ្ធម្ភាគចក្ររាប់សិបគ្រឿងដើម្បីពន្លត់ភ្លើង ខណៈពេលដែលបច្ចុប្បន្ននេះអ័ព្ទពីប្រទេសឥណ្ឌូណេស៊ីកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជិតខាង។ ហើយភ្លើងឆេះព្រៃតែងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីជុំវិញសកម្មភាពឈូសឆាយដីសម្រាប់ចម្ការដូងប្រេង និងផលិតកម្មក្រដាស ហើយអគ្គីភ័យរឹតតែឆាបឆេះយ៉ាងខ្លាំងជាពិសេសក្នុងរដូវប្រាំង៕


អត្ថបទ៖ លីនី


