អគ្គិសនីរដ្ឋ EVN របស់វៀតណាមនឹងខ្ចីប្រាក់ ២៧៨ លានដុល្លារ ដើម្បីពង្រីករោងចក្រវារីអគ្គិសនី
សេដ្ឋកិច្ច
September 26, 2019
Chan Sreyny
វៀតណាម៖ កាលពីថ្ងៃពុធកន្លងទៅនេះរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា អគ្គិសនីរបស់រដ្ឋ EVN នឹងខ្ចីថវិកាដល់ទៅ ៦.៤៥ ទ្រីលានដុង ( ២៧៨ លានដុល្លារ) ដើម្បីពង្រីករោងចក្រវារីអគ្គិសនីមួយនៅជិតទីក្រុងហាណូយ។ ជាមួយគ្នានេះដែរការពង្រីករោងចក្រដែលមានអាយុកាល ២៥ ឆ្នាំជាមួយនឹងសមត្ថភាពផលិត ៤៨០ មេហ្គាវ៉ាត់ដល់ ២៤០០ មេហ្គាវ៉ាត់គ្រោងនឹងចាប់ផ្ដើមនៅត្រីមាសទី៤ ឆ្នាំ២០២០ ខាងមុខនេះ និងបញ្ចប់នៅឆ្នាំ ២០៣០។
បន្ថែមពីនេះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានលើកឡើងថានៅឆ្នាំ ២០២១ ប្រទេសវៀតណាមត្រូវប្រឈមនឹងការខ្វះថាមពលអគ្គិសនីយ៉ាងខ្លាំង ដោយសារតំរូវការអគ្គិសនីមានចំនួនច្រើនជាងការសាសង់រោងចក្រថ្មី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មានលម្អិតអំពីថាតើក្រុមហ៊ុន EVN ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាក្រុមហ៊ុនអគ្គិសនីវៀតណាមនឹងធានាថវិកានោះទេ៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


