ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងត្រៀមថវិកាចំនួន ១៧ ពាន់លានបាត ( ៥៦០ លានដុល្លារអាមេរិក ) សម្រាប់ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមការលើកឡើងរបស់អគ្គរដ្ឋលេខាធិការរងនៃអគ្គនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។ ដោយសារតែចង់ពន្លឿនការវិនិយោគនៅក្នុងតំបន់ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន រដ្ឋាភិបាលបានកំពុងអនុវត្តវិធីសាស្រ្តរួមមួយសម្រាប់ការបែងចែកថវិកា ព្រោះវាត្រូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងទីភ្នាក់ងាររដ្ឋនិងស្ថាប័នអប់រំជាច្រើន។
ជាក់ស្ដែងផ្នែកមួយនៃថវិកានឹងត្រូវប្រើសម្រាប់ការវិនិយោគក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដែលកំពុងរងចាំការចុះកិច្ច្ព្មព្រៀងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះនាយកដ្ឋានផ្លូវហាយវ៉េនៃក្រសួងដឹកជញ្ជូននឹងទទួលបានចំណែកធំជាងគេនៃថវិកាចំនួន ៩.៩ ពាន់លានបាតខណៈទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិនឹងទទួលបាន ១.៣ ពាន់លានបាត។ បន្ថែមពីនេះស្ថាប័នអប់រំក៏នឹងទទួលបានមូលនិធិសម្រាប់ការអភិវឌ្ឍធនធានមនុស្សសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានដែលត្រូវការកម្លាំងពលកម្មជំនាញប្រមាណ ៤៥០,០០០ នាក់ក្នុងរយៈពេលមួយឆ្នាំផងដែរ៕
អត្ថបទ៖ លីនី


