ប្រទេសហ្វីលីពីននឹងពិចារណាពន្ធលើដំណាំស្រូវ នៅពេលការនាំចូលបង្កហានិភ័យដល់កសិករក្នុងស្រុក
សេដ្ឋកិច្ច September 25, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះប្រទេសហ្វីលីពីនបានប្រកាសថាខ្លួនកំពុងពិចារណាដាក់ពន្ធលើការនាំចូលគ្រាប់ធុញ្ញជាតិគ្រប់ប្រភេទ ដើម្បីការពារដំណាំស្រូវ ក៏ដូចជាការពារកសិករក្នុងតំបន់ដែលរងគ្រោះពីការកើនឡើងនៃការនាំចូលពីបណ្ដាប្រទេសផ្សេងៗ។ ដោយសារតែហ្វីលីពីនជាប្រទេសនាំចូលអង្ករធំជាងនៅលើពិភពលោក ហើយជារឿយៗតែងតែទិញគ្រាប់ធញ្ញជាតិពីប្រទេសជិតខាងរបស់ខ្លួនគឺប្រទេសវៀណាម និងថៃ ​អស់រយៈពេល ២ទសវត្ស មកហើយ ប៉ុន្តែនៅដើមឆ្នាំនេះការនាំចូលត្រូវបានគិតពន្ធ។

ការផ្លាស់ប្តូរគោលនយោបាយនេះបាននាំឲ្យមានការនាំចូលអង្ករដែលមិនមានការគ្រប់គ្រងដោយវិស័យឯកជន ដោយការទិញនៅឆ្នាំនេះឈានដល់ចំនួន ២.៤ លានតោន លើសពីអ្វីដែលខ្លួនត្រូវការដើម្បីបំពេញការផ្គត់ផ្គង់។ មិនតែប៉ុណ្ណោះធ្វើឲ្យតម្លៃលក់រាយធ្លាក់ចុះពីចន្លោះ ១០% -១៣% គិតត្រឹមខែនេះពីមួយឆ្នាំមុន ដែលបន្ថយអតិផរណាហ្វីលីពីនឲ្យនៅទាបបំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ ពីកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សដែលត្រូវបានកត់ត្រាកាលពីខែកញ្ញាឆ្នាំមុន។

ទោះយ៉ាងណាកសិករធ្វើស្រែចំការក្នុងស្រុកបានទទួលរងនូវផលប៉ះពាល់ដោយសារតែតម្លៃកសិផលបានធ្លាក់ចុះ ដែលជំរុញឲ្យក្រុមកសិករ និងសមាជិកសភាមួយចំនួនអំពាវនាវឲ្យពិនិត្យឡើងវិញនូវច្បាប់ស្តីពីពន្ធស្រូវ។ ជាក់ស្ដែងរដ្ឋមន្រ្តីកសិកម្មបានអះអាងថាការដាក់ពន្ធបន្ថែមប្រហែលជាមិនអាចការពារផលិតផលក្នុងស្រុកបាន​ទេ តែដើម្បីការពារកសិករការនាំចូលបន្ថែមអាចនឹងត្រូវបិទជាពិសេសក្នុងរដូវប្រមូលផលដ៏សំខាន់ដែលនឹងចាប់ផ្ដើមនៅខែនេះ។ យ៉ាងណាមិញចំពោះការធ្លាក់ចុះនេះអាជ្ញាធរស្បៀងអាហារជាតិ (NFA) សន្យាទិញផលិតផលរបស់កសិករក្នុងមូលដ្ឋានក្នុងតម្លៃខ្ពស់ជាងធម្មតាដើម្បីបំពេញស្តុករបស់ខ្លួន៕

អត្ថបទ៖ លីនី