Alcatraz ត្រូវបានគេស្គាល់ថាជាគុកដែលប្រឈមនឹងគ្រោះថ្នាក់បំផុតនៅលើផែនដី វាត្រូវបានទុកចោលនៅលើកោះមួយហើយស្ទើរតែមិនអាចរត់គេចបាន។ ថ្ងៃមួយនៅក្នុងខែមិថុនា ឆ្នាំ ១៩៦២ បុរសមួយក្រុមមានគ្នាបីនាក់ បានព្យាយាមរត់ចេញពីគុកនោះ ដោយហ៊ានធ្វើរឿងគ្របយ៉ាងឲ្យតែបានចេញពីទីនោះ។ បុរសទាំងបីហ៊ានធ្វើអ្វីដែលដឹងថាមិនអាចទៅរួច ហើយក៏មិនដឹងថាវាសនារបស់ពួកគេទៅជាយ៉ាងណាដែរ តើពួកគេអាចលង់ទឹកស្លាប់ ឬ អាចរត់គេចនិងបង្កើតជីវិតថ្មីសម្រាប់ខ្លួនដោយប្រើប្រាស់ឈ្មោះក្លែងក្លាយបាន ឬយ៉ាងណា? សូមពិនិត្យឲ្យបានស៊ីជម្រៅ។
ហេតុអ្វីបានជារឿងនេះត្រូវបានគេសើរើម្ដងទៀត? ព្រោះនេះជាករណីទុកចោលអស់រយៈពេលជាច្រើនទសវត្សមកហើយ ហើយក៏គ្មាននរណាម្នាក់ដឹងច្បាស់ថាបុរសទាំង ៣ នាក់ដែលបានរត់គេចខ្លួននៅឆ្នាំ ១៩៦២ ទៅទីណាផងដែរ។ សូម្បីតែបូ៉លិសក៏មិនអាចស៊ើបដឹងថាទៅទីណាដែរ រហូតតែប៉ូលិស San Francisco បានទទួលសំបុត្រមួយកាលឆ្នាំ ២០១៣ ដែលអះអាងថាជារបស់ John Anglin បុរសម្នាក់ក្នុងចំណោមបុរសដែលបានរត់គេចខ្លួនទើបដឹងការពិត។
ដោយនៅក្នុងសំបុត្រនេះបានសរសេរថា៖ ” ខ្ញុំឈ្មោះ John Anglin ខ្ញុំបានរត់គេចចេញពីគុក Alcatraz នៅខែមិថុនាឆ្នាំ ១៩៦២។ ពិតមែនហើយយើងទាំងបីនាក់បានរត់ចេញ ប៉ុន្តែពួកយើងមិនចង់នោះទេ!។ ប៉ុន្តែប្រសិនបើពេលដែលខ្ញុំរត់គេចហើយ ខ្ញុំបានឃើញការប្រកាសនៅតាមទូរទស្សន៍ថា ខ្ញុំនឹងទទួលបានការសន្យាក្នុងការមើលថែ និងយកចិត្តទុកដាក់ផ្នែកវិជ្ជសាស្រ្តពីជំងឺមហារីក ខ្ញុំសន្យាថាខ្ញុំនឹងប្រាប់ពីកន្លែងដែលខ្ញុំលាក់ខ្លួន ហើយនឹងត្រលប់ទៅវិញ “៕
អត្ថបទ៖ លីនី


