យោងតាមក្រសួងពាណិជ្ជកម្មប្រចាំប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា ការនាំចេញឧស្ម័នធម្មជាតិរបស់ប្រទេសនេះមានចំនួន ៣.៥ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែនៃឆ្នាំសារពើពន្ធ ២០១៨ និង ២០១៩ គិតត្រឹមខែកញ្ញា។ ដោយការនាំចេញឧស្ម័នធម្មជាតិក្នុងរយៈពេលនេះបានកើនឡើងចំនួន ៤៣០ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធមុន។
ឧស្ម័នធម្មជាតិគឺតំណាងឲ្យទំនិញនាំចេញសំខាន់មួយរបស់មីយ៉ាន់ម៉ា ហើយជាង ២០% នៃប្រាក់ចំណូលនាំចេញរបស់ប្រទេសនេះបានមកពីការលក់ឧស្ម័នធម្មជាតិ។ ជាមួយគ្នានេះដែរក្រោមផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំលើកទី ២ (២០១៦-២០២០ ដល់ ២០២០-២០១២) របស់មីយ៉ាន់ម៉ាគម្រោងឧស្ម័នធម្មជាតិទាំង ៤ ត្រូវបានរំពឹងថានឹងផ្តល់ថាមពលសរុបជាង ៦៣០ ពាន់លានហ្វីតគូបក្នុងឆ្នាំ ២០១៩ និង ២០២០ ។ ទន្ទឹមនឹងនេះការវិនិយោគបរទេសក្នុងវិស័យប្រេង និងឧស្ម័នបានឈានដល់ ២២.៤២ ពាន់លានដុល្លារក្នុង ១៥៤ គម្រោងគិតត្រឹមខែកក្កដាឆ្នាំ ២០១៩ នេះផងដែរ៕

អត្ថបទ៖ លីនី


