កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការមូលបត្រកម្ពុជា និងថៃ (SEC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកសម្រាប់ការអភិវឌ្ឍទីផ្សារមូលធនតាមរយៈការចុះបញ្ជីអន្តរកម្ម ការចុះបញ្ជីទ្វេភាគី និងការផ្តល់វិក័យប័ត្របញ្ញើ។ ការផ្លាស់ប្តូរនេះមានគោលបំណងជំរុញការផ្តល់មូលបត្រដោយភ្ជាប់ទីផ្សារមូលធនកម្ពុជា និងថៃ ហើយក៏គាំទ្រផងដែរនូវយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំរបស់ប្រទេសថៃ។
បន្ថែមពីនេះទៅទៀតអនុស្សរណៈនៃការយោគយល់គ្នានេះ បានពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពីក្របខ័ណ្ឌដែលបានចុះហត្ថលេខាដោយអង្គការទាំងពីរក្នុងឆ្នាំ ២០១៤ និងបង្កើតគោលការណ៍ណែនាំសម្រាប់ការផ្តល់មូលបត្រនៅកម្ពុជា និងថៃ។ ដោយភាគីខាងប្រទេសថៃ សង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដំបូងគេដែលក្រុមហ៊ុនកម្ពុជា នឹងផ្តល់ការលក់មូលប័ត្រដល់វិនិយោគិនថៃដោយបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃ៕

អត្ថបទ៖ លីនី


