យោងតាមការស្ទង់មតិថ្មីរបស់អ្នកជំនាញក្នុងឧស្សាហកម្មពិភពលោកបានឲ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានជាប់ចំណាត់ថ្នាក់ជាមនុស្សដែលបំផុសគំនិតបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា នៅឆ្នាំនេះ ដោយរបាយការណ៍ប្រចាំឆ្នាំ “Brand Health Report” បានធ្វើការស្ទង់មតិលើនិយោជិកក្នុងវិស័យបច្ចេកវិទ្យាជាង ៣,៦០០ នាក់ទូទាំងសហរដ្ឋអាមេរិក និងកាណាដាដោយប្រើប្រាស់គេហទំព័ររបស់ខ្លួន។
ក្នុងនោះអ្នកដឹកនាំដែលបំផុសគំនិតបំផុតនៅក្នុងបច្ចេកវិទ្យាគឺ៖
១.Elon Musk សហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Tesla និង SpaceX
២.Jeff Bezos ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon
៣.លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft
៤.លោក Mark Zuckerberg សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook
៥.លោក Jack Ma សហស្ថាបនិកនិងជាអតីតប្រធានក្រុមហ៊ុន Alibaba
៦.Sheryl Sandberg, COO នៃហ្វេសប៊ុក
៧.Reed Hastings នាយកប្រតិបត្តិក្រុមហ៊ុន Netflix
៨.លោកស្រី Susan Wojcicki នាយកប្រតិបត្តិគេហទំព័រ YouTube
៩.Marissa Mayer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Yahoo
១០.Anne Wojcicki សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន 23andMe
ក្រោយពីទទួលបានភាពល្បល្បា្ញញជាមួយនឹងរថយន្តអេឡិចត្រូនិច មហាសេដ្ឋីរូបនេះក៏មានកេរ្តិ៍ឈ្មោះដោយសារមហិច្ឆតានាំពេលអនាគតរបស់គាត់ក្នុងការកសាងទីក្រុងមួយនៅលើភពព្រះអង្គារ ដោយបង្កើតបណ្តាញដឹកជញ្ជូន ៧០០ ម៉ាយក្នុងមួយម៉ោង និងអភិវឌ្ឍឡានហោះ។ សហគ្រិនវ័យ ៤៨ ឆ្នាំគឺជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla ក៏ដូចជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនរុករកអវកាស SpaceX ។ លោក Musk ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Neuralink និង The Boring Company ផងដែរ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់បច្ចុប្បន្នមានចំនួនជាង ២០ ពាន់លានដុល្លារ។
អ្នកឆ្លើយសំណួរនៅក្នុងការស្ទង់មតិរបស់ Hired បានចាត់ចំណាត់ថ្នាក់ SpaceX ថាជានិយោជកដែលមានប្រជាប្រិយបំផុតលំដាប់ទី២ ក្នុងចំណោមក្រុមហ៊ុនឯកជននៅទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុន Tesla បានជាប់ឈ្មោះជានិយោជកដែលមានភាពទាក់ទាញបំផុតទី ១០ ក្នុងចំណោមក្រុមហ៊ុនសាធារណៈ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Google, Netflix, Apple, LinkedIn និង Microsoft គឺជាក្រុមហ៊ុនសាធារណៈចំនួន ៥ ដែលកម្មករបច្ចេកវិទ្យាភាគច្រើននិយាយថាពួកគេចង់ធ្វើការ៕

អត្ថបទ៖ លីនី


