នៅក្នុងការប្រលងប្រណាំងដាំដើមឈើនៅតំបន់វាលខ្សាច់ឡើងវិញប្រទេសអេត្យូពីទើបតែចាប់ផ្ដើមដាំបាន ៥ ដងដូចប្រទេសឥណ្ឌាដែរ ខណៈដែលបានបំបែកឯតទគ្គកម្មពិភពលោកកាលពី ២ ឆ្នាំមុន។ បច្ចុប្បន្នបណ្ដាប្រទេសអាហ្រ្វិក និងអាស៊ីកំពុងនាំគ្នារូតរះដាំដើមឈើរាប់ពាន់លានដើមឡើងវិញនៅលើតំបន់វាលខ្សាច់ដែលរងការបាត់បង់បណ្ដាលមកពីការធ្វើកសិកម្ម។
ជាមួយគ្នានេះប្រទេសអេត្យូពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការដាំដើមឈើចំនួន ៣៥០ លានដើមក្នុងរយៈពេល ១២ ម៉ោងលើសពីប្រទេសឥណ្ឌាចំនួន ៥ ដងដែលបានបានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេសដោយដាំដើមឈើចំនួន ៦៦ លានដើមក្នុងរយៈពេល ១២ ម៉ោងកាលពីឆ្នាំ ២០១៧។ យ៉ាងណាមិញសព្វថ្ងៃព្រៃឈើនៅក្នុងប្រទេសនេះមានតែ ៤% នៃផ្ទៃដីប៉ុណ្ណោះ ពោលគឺព្រៃឈើធ្លាក់ចុះ ៣៥% កាលពី ១០០ ឆ្នាំមុន ហើយការដាំដុះយ៉ាងច្រើនបានកើតឡើងនៅទីតាំងចំនួន ១០០០ កន្លែងនៅទូទាំងប្រទេស។
បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលថែមទាំងបិទការិយាល័យជាច្រើនថ្ងៃ ដើម្បីឲ្យបុគ្គលិករបស់ខ្លួនអាចជួយដាំកូនឈើ ព្រមទាំងស្នើដល់ពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសឱ្យដាំដើមឈើចំនួន ៤០ ដើមនៅចុងរដូវក្តៅ ដើម្បីជួយដល់គោលដៅធំជាង ៤ ពាន់លានដើមនៅត្រឹមខែតុលាក្នុងឆ្នាំនេះ ៕


អត្ថបទ៖ លីនី


