វៀតណាមជួបឧបសគ្គក្នុងការនាំចេញផលិផលកសិកម្ម ទៅប្រទេសចិនដោយសារតែគុណភាពផលិតផលមិនត្រូវតាមស្តង់ដារ
សេដ្ឋកិច្ច September 17, 2019 Chan Sreyny

វៀតណាម៖ តម្លៃនាំចេញកសិកម្មបានធ្លាក់ចុះដល់ ៣.៨ ពាន់លានដុល្លារ បន្ទាប់ពីប្រទេសចិនបានចាប់ផ្ដើមរឹតបន្តឹងស្តង់ដាគុណភាព និងសុវត្ថិភាពរបស់ខ្លួនសម្រាប់ការនាំចូលចាប់ពីដើមឆ្នាំនេះ។ ក្នុងនោះការនាំចេញស្រូវបានធ្លាក់ចុះ ៦៧.៥% ស្មើនឹងតម្លៃ ១៥៩.៤ លានដុល្លារ ហើយបន្លែ និងផ្លែឈើបានធ្លាក់ចុះ​ជាង ៨% ស្មើនឹង ១.៦ ពាន់លានដុល្លារ នេះបើយោងតាមនាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ចំពោះការរឹតបន្តឹងស្តង់ដាថ្មីនេះគឺ ជានិន្នាការសកលដែលមិនអាចជៀសផុតបាន មិនត្រឹមតែប្រទេសចិនទេដែលចាប់ផ្ដើមនិន្នាការនេះ សូម្បីតែ​ប្រទេសជាច្រើនទៀតក៏កំពុងរឹតបន្តឹងបទប្បញ្ញត្តិនៃការនាំចូលរបស់ពួកគេផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការនាំចេញកសិកម្មរបស់វៀតណាមទៅប្រទេសចិននៅតែធ្វើប្រតិបត្តិការ គ្រាន់តែក្នុងទ្រង់ទ្រាយតូចដោយសារតែមិនអាចបំពេញតាមស្តង់ដារគុណភាពខ្ពស់ជាងនេះ។ គួរបញ្ជាក់ផងដែរថាប្រទេសចិនបានប្រកាសពី បទប្បញ្ញត្តិទាំងនេះនៅពាក់កណ្តាលឆ្នាំ ២០១៨ ប៉ុន្តែអាជីវកម្មជាច្រើនមិនបានយកចិត្តទុកដាករហូតមទល់ពេលនេះ ធ្វើឲ្យការនាំចេញធ្លាក់ចុះ៕

អត្ថបទ៖ លីនី